រដ្ឋមន្រ្តីក្រសួងសាធារណការបានឲ្យដឹងថា កំពង់ផែទឹកជ្រៅខេត្តកំពតនឹងបើកការដ្ឋានសាងសង់នៅថ្ងៃ ០៥ ឧសភា ខាងមុខនេះ។
បើតាមលោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ថា កំពង់ផែខេត្តព្រះសីហនុមានភាពកកណែន ដួច្នេះការអភិវឌ្ឍកំពង់ផែទឹកជ្រៅមួយទៀតនៅខេត្តកំពត នឹងជួយសម្រួលការដឹកជញ្ជូនទំនិញចេញចូល។
លោក សយ ស៊ីណុល ប្រធានមន្ទីទេសចរណ៍ខេត្តកំពតបានថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកំពត» កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ថា កំពង់ផែទឹកជ្រៅនេះ អភិវឌ្ឍដោយក្រុមហ៊ុនឯកជន។
គម្រោងកំពង់ផែទឹកជ្រៅនេះ គឺជាការបណ្ដាក់ទុនរួមរវាងក្រុមហ៊ុនចិន Guangxi Beibu Gulf International Port Group Co., Ltd. និងក្រុមហ៊ុន ទ្រី ភាព ដែលមានសមត្ថភាពឲ្យនាវាសមុទ្រធុនធំផ្ទុកទំនិញចាប់ពី ១ម៉ឺនតោន ដល់ ៣ម៉ឺនតោន អាចចូលចត ផ្ទេរ និងផ្ទុកទំនិញបាន។
បើយោងប្រធានមន្ទីទេសចរណ៍ខេត្តកំពត គម្រោងសាងសង់កំពង់ផែទឹកជ្រៅនៅខេត្តកំពត សម្រេចសមិទ្ធផលជាបណ្ដើរៗហើយ ដូចជាកន្លែងចូលចត និងផ្លូវចូលទៅកាន់កំពង់ផែជាដើម៕