ឆ្នាំ​២០២៣ កង្វះ​ទឹក​ស្អាត​ប្រើប្រាស់នៅ​ភ្នំពេញ​និង​ក្រុង​តាខ្មៅ នឹង​បញ្ចប់​ទាំងស្រុង

សង្គម​ និង​សេដ្ឋកិច្ច

បើ​តាម​ការប្រកាស​​របស់​រដ្ឋាករទឹកស្វយ័ត​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០២៣ កង្វះទឹកស្អាត​ប្រើប្រាស់​នៅ​ទីក្រុង​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នឹង​ត្រូវ​បញ្ចប់ នៅពេល​រោងចក្រផលិតទឹកស្អាតថ្មីនៅសង្កាត់បាក់ខែងដាក់​ឲ្យដំណើរការ​ដែលមានសមត្ថកិច្ច​ផលិតទឹកស្អាត​បន្ថែម ​៤០០.០០០ម/ថ្ងៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការប្រើប្រាស់ទឹកស្អាតនេះ ​រដ្ឋាករទឹកស្វយ័ត​ភ្នំពេញ​កំពុងពន្លឿន​ការងារ​សាងសង់រោងចក្រផលិតទឹកស្អាតថ្មីនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ដែលគ្រោងបញ្ចប់ការសាងសង់ និងដាក់ឱ្យដំណើរការក្នុងឆ្នាំ២០២៣ ហើយអាចផលិតទឹកស្អាតបានបន្ថែមប្រមាណ ៤០០.០០០ម/ថ្ងៃលើសមត្ថភាពផលិតដែលមានស្រាប់ ៦០០.០០០​ម/ថ្ងៃ។

រដ្ឋាការ​ទឹកស្វយ័ត​ក្រុង​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ចាប់តាំងពីដើមឆ្នាំ២០២២នេះ ការរីករាលដាលនៃជំងឺកូវីដ-១៩ មានការថមថយ បានធ្វើឱ្យរំហូរចូលប្រជាពលរដ្ឋក៏ដូចជាការវិនិយោគវិស័យសំណង់តូច-ធំ (ខុនដូ បុរី ឃ្លាំង ផ្សារទំនើប) វិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ និងវិស័យផ្សេងៗជាច្រើនទៀត ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មានការកើនឡើងយ៉ាងឆាប់រហ័ស​ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាហេតុនាំឱ្យមានតម្រូវការប្រើប្រាស់ទឹកស្អាតកើនឡើងខ្ពស់ លើសពីសមត្ថភាពផលិតប្រមាណជា ២០ម៉ឺនម/ថ្ងៃ (តម្រូវការប្រើប្រាស់ទឹកប្រមាណ ៨០០.០០០ ម/ថ្ងៃ ឯសមត្ថភាពផលិតមានត្រឹម ៦០០.០០០ម/ថ្ងៃប៉ុណ្ណោះ)។

ចាប់ពីឆ្នាំ២០២៣ តទៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងមានសមត្ថភាពផលិតទឹកស្អាត​សរុប ១.០០០.០០០ម/ថ្ងៃ ដែល​នឹង​បិទបញ្ចប់នូវបញ្ហាកង្វះទឹកស្អាតនៅរាជធានីភ្នំពេញនិងក្រុងតាខ្មៅ៕