ត្រឹម៣ខែ ដើមឆ្នាំនេះ ការផ្គត់ផ្គង់អគ្គិសនីរបស់ស្ថានីយវារីអគ្គិសនីសេសាន កើនឡើងជិត២៥%

សង្គម​ និង​សេដ្ឋកិច្ច

គិតត្រឹម ៣ខែ ដើមឆ្នាំ២០២២ ពោលគឺចាប់ពីដើមខែមករា ដល់ត្រឹម ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ការផ្គត់ផ្គង់អគ្គិសនីរបស់ស្ថានីយវារីអគ្គិសនីសេសាននារដូវកាលទីមួយនៃឆ្នាំ២០២២កើនឡើងដល់ទៅ២៤.៤៧ ភាគរយ បើប្រៀបជាមួយរដូវកាលទីមួយកាលពីឆ្នាំ២០២១កន្លងទៅ។ នេះបើតាមការប្រកាសឲ្យដឹង ពីទូរទស្សន៍ជាតិកម្ពុជា កាលពីថ្ងៃទី២៩​​ ខែមេសា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រកាសដដែលបានឲ្យដឹងថា ស្ថានីយវារីអគ្គិសនីសេសាន បានប្រឹងអស់ពីសមត្ថភាពដើម្បីផ្តល់នូវថាមពលស្អាតដែលមានស្ថេរភាពជួយទៅដល់ការលើកស្ទួយសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

ជាក់ស្តែង បើតាមការសង្កេតបានឃើញថា កំណត់ត្រឹម ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ការផ្គត់ផ្គង់អគ្គិសនីរបស់ស្ថានីយវារីអគ្គិសនីសេសាននារដូវកាលទីមួយនៃឆ្នាំ២០២២កើនឡើងដល់ទៅ២៤.៤៧ ភាគរយ ប្រៀបជាមួយរដូវកាលទីមួយនាឆ្នាំ២០២១។ នេះបង្ហាញថា ស្ថានីយវារីអគ្គិសនីសេសាននេះ ពិតជាបានធានានូវការផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់ដល់ប្រទេសកម្ពុជា ជួយបង្កើននូវថាមពលដល់ការជួយលើស្ទួយសេដ្ឋកិច្ចប្រទេសកម្ពុជានាសម័យកូវិត១៩ផងដែរ។
ការកើនឡើងនៃការផ្គត់ផ្គង់អគ្គីសនីនេះ គឺដោយសារនាបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាសម្រេចបើកទូលាយនូវគោលនយោបាយរាលត្បាតជម្ងឺកូវិត១៩ទូទាំងប្រទេស ដោយគ្រប់ស្ថាប័ន និង ក្រុមហ៊ុនទាំងអស់ឲ្យបើកដំណើរការជាធម្មតា។

ទោះយ៉ាងណា ក្នុងនាមជាសហគ្រាសធំជាងគេក្នុងការផលិតអគ្គិសនី ស្ថានីយវារីអគ្គិសនីសេសានក្រោម២ប្រឹងអស់ពីសមត្ថភាពដើម្បីផ្តល់នូវថាមពលស្អាតដែលមានស្ថេរភាព និងសុវត្ថភាពជួយទៅដល់ការលើកស្ទួយសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។នេះបើតាមការបញ្ជាក់ឲ្យដឹងពី បុគ្គលិកស្ថានីយវារីអគ្គិសនីសេសាន។

គួរបញ្ជាក់ថា ទំនប់ស្ថានីយវារីអគ្គិសនីសេសានក្រោម២នេះ មានប្រវែង 6500 ម៉េត្រ ដែលបានសហការសាងសង់ឡើងដោយ ក្រុមហ៊ុន HuaNeng Group និងThe Royal Group។ ទំនប់នេះ មាននាមថា ជា “ទំនប់វែងជាងគេនៅទ្វីបអាស៊ី” ។ ក្នុងនោះដែរ ម៉ាស៊ីនភ្លើងវិញ អាចផ្ទុកបាន៤០ម៉ឺនគីឡូវ៉ាត់ ដែលទំហំផ្ទុកប្រហែលស្មើនឹង១ភាគ៥នៃម៉ាស៊ីនភ្លើងនៅក្នុងប្រទេសកម្ពុជា។ ក្នុងមួយឆ្នាំ ទំនប់នេះ អាចផ្គត់ផ្គង់ភ្លើងបានទៅដល់១៩.៧ពាន់លានគីឡូវ៉ាត់ក្នុងមួយម៉ោង៕