ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០២ ខែឧសភា បានជូនដំណឹងពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពីថ្ងៃទី១ រហូត ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងតម្លៃប្រេងសាំងធម្មតាលក់ ៥២៥០រៀលក្នុងមួយលីត្រ គឺឡើង១០០រៀល ខណៈប្រេងម៉ាស៊ូតវិញ ៥៦០០រៀល ក្នុងមួយលីត្រ គឺ១០០រៀល។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
គួរបញ្ជាក់ថា តាំងពីមានការផ្ទុះឡើងនូវសង្រ្គាមរុស្ស៊ីនិងអ៊ុយក្រែន តម្លៃប្រេងសាំងបានហក់ឡើងជាបន្តបន្ទាប់ ។ កាលពីថ្ងៃទី២១ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២នេះ តម្លៃប្រេងឥន្ធនៈដែលលក់រាយនៅក្នុងទីផ្សារប្រទេសកម្ពុជា សម្រាប់ប្រេងសាំងធម្មតាមានតម្លៃ៥១៥០រៀលក្នុង១លីត្រ ខណៈសម្រាប់ការលក់ប្រេងម៉ាស៊ូតវិញ ៥៥០០រៀល នៅក្នុង១លីត្រ ៕