សណ្ឋាគារលំដាប់ផ្កាយ Novotel ស្ថិតនៅតំបន់ដ៏មមាញឹកបឹងកេងកង កំពុងរំលេងរូបរាង ខណៈក្រុមបច្ចេកទេសកំពុងសម្រុកបញ្ចប់គ្រោងអគារ។ នៅពេលក្រុមការងារឧកញ៉ាញូស៍ចុះទៅពិនិត្យទីតាំងផ្ទាល់កាលពីពេលថ្មីៗនេះឃើញថា ការដ្ឋានសាងសង់កំពុងធ្វើយ៉ាងមមាញឹក។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
សណ្ឋាគារ Novotel ជាសណ្ឋាគារស្ថិតក្រោមក្រុមហ៊ុនលំដាប់អន្តរជាតិរបស់បារាំង AccorHotels ដែលមានមូលដ្ឋាននៅប្រទេសបារាំង។
គម្រោងសណ្ឋាគារ Novotel នៅភ្នំពេញចាប់ផ្តើមឡើងតាំងពីឆ្នាំ២០១៧។ សណ្ឋាគារយីហោលំដាប់ល្បីឈ្មោះនេះ មានបន្ទប់សរុបចំនួន ២៥៤បន្ទប់ និងក៏រួមបញ្ចូលទាំងហាងទំនិញ និងភោជនីដ្ឋានផងដែរ៕


