ក្រុមហ៊ុន​ជីប ម៉ុង កំពុង​ប្រើប្រាស់​ឧទ្ធម្ភាចក្រ ០៣ គ្រឿង​សម្រាប់​ប្រើ​លើ​អាជីវកម្ម

សង្គម​ និង​សេដ្ឋកិច្ច

សម្ព័ន្ធ​ក្រុមហ៊ុន​ជីប ម៉ុង ដែលក្តោបក្តាប់​មុខជំនួញធំៗ​ជាច្រើន កំពុង​ប្រើប្រាស់​ឧទ្ធម្ភាចក្រ​ ០៣ គ្រឿង​សម្រាប់​​ប្រើប្រាស់​លើ​អាជីវកម្ម​របស់​ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧទ្ធម្ភាគចក្រទាំង ៣គ្រឿង​មាន​ម៉ូដែល​ Bell UX-505 ម៉ូដែល​ Bell UX-506​ និង​ម៉ូដែល​បញ្ជាទិញ​ចុងក្រោយគឺ Bell 429​។

ម៉ូដែល​ Bell 429 ​ក្រុមហ៊ុនជីប​ម៉ុង ​បញ្ជា​ទិញ​ពី​ក្រុមហ៊ុន​ Textron Inc. ដែលជាក្រុម​ហ៊ុន​​ផលិត​ឧទ្ធម្ភាគចក្រ​ដ៏ធំមួយ មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក។

ឧទ្ធម្ភាគចក្រ Bell 429 មានចំនួនជាង ៤០០គ្រឿង ត្រូវបានប្រើប្រាស់នៅជុំវិញពិភពលោក។ យន្តហោះនេះគឺជាឧទ្ធម្ភាគចក្រម៉ាស៊ីនភ្លោះតូចមួយ ដែលទទួលបានជោគជ័យបំផុតនៅលើទីផ្សារ ចាប់តាំងពីទទួលបានវិញ្ញាបនបត្រ​ក្នុងឆ្នាំ ២០០៩ ។ Bell 429 មានភាព​ល្បីល្បាយ​ដោយសារ​មាន​ល្បឿន​ពិសេស និង​ការចំណាយទាប។

អ្នកឧកញ៉ា​ លាង ម៉េង​ ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន​ ជីប ម៉ុង មាន​ប្រសាសន៍ថា ការ​​ទិញ​​​ឧទ្ធម្ភាគ​ចក្រ​ Bell 429 ដ៏​ទំនើប​នេះ បញ្ជាក់​ពី​ទំនុក​ចិត្ត​​របស់​ក្រុមហ៊ុន​ ជីប ម៉ុង ​លើ​​ឧទ្ធម្ភាគចក្រ​ម៉ាក​ Bell ដែល​​​អាច​ជួយ​ជំរុញ​​​​​ពាណិជ្ជកម្ម​​​ក្រុមហ៊ុន​​ឲ្យ​កាន់​តែ​​រីក​ចម្រើន។ ឧទ្ធម្ភាគចក្រម៉ូដែល​ Bell 429 រួម​នឹង​ឧទ្ធម្ភាគ​ចក្រ​ម៉ូដែល Bell 505s ដែល​យើង​មាន​ស្រាប់​ នឹង​បម្រើតម្រូវការនៃពាណិជ្ជកម្មជីប ម៉ុងដែលកំពុងរីកលូតលាស់ទៅមុខឥតឈប់ឈរ។

អ្នក​ឧកញ៉ា លាង ម៉េង បាន​បន្ថែម​ទៀត​ថា នេះ​ក៏​ជា​កិច្ច​ខិតខំប្រឹងប្រែង​មួយក្នុង​ការរួម​ចំណែក​អភិវឌ្ឍ សេដ្ឋកិច្ច​​ស្រប​តាម​គោល​នយោបាយ​ណែនាំ​ និង​កិច្ច​ខិតខំប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ផង​​ដែរ។៕