ទាក់ទិនទៅនឹងបញ្ហាទីផ្សារភាគហ៊ុនផ្នែកបច្ចេកវិទ្យានៅក្នុងសហរដ្ឋអាមេរិកវិញ ត្រូវបានគេរាយការណ៍មកថា មានការឡើងខ្ពស់បន្តទៀត បានធ្វើឱ្យក្រុមវិនិយោគិនទំាងឡាយជាពិសេសទៅលើវិស័យបច្ចេកវិទ្យាស្វះស្វែងរកការបណ្តាក់ទុនបន្ថែមទៀតដើម្បីទាញយកផលកម្រៃនៅលើទីផ្សារហ៊ុនសម្រាប់ឆ្នំាបន្តបន្ទាប់ទៀត។
របាយការណ៍វិភាគមួយចេញផ្សាយដោយក្រុមហ៊ុនស្រាវជ្រាវឈ្មោះ Bernstein បាននិយាយថា ផ្សារហ៊ុនដែលមានសក្តានុពលខ្លំាងនៅលើទីផ្សារនោះមានជាអាទិ៍ដូចជា Microsoft (MSFT.O), Amazon (AMZN.O), Facebook (FB.O), Visa (V.N) ហើយនិង Mastercard (MA.N)ជាដើម។
នៅក្នុងរបាយការណ៍វិភាគរឿងទីផ្សារភាគហ៊ុនដដែលនេះ បានបង្ហាញបន្តទៀតថា មានផ្សារហ៊ុនរបស់ស្ថាប័នធំៗចំនួន៤ដូចជា Apple (AAPL.O), Microsoft, Facebook និង Amazon បានកើនឡើងដល់ទៅ២០% លើ S&P កាលពីឆ្នំាមុនទៅទៀត៕
ប្រែសម្រួល៖ ឧកញ៉ា មហាសន្ដោស