អ្នកសិល្បៈល្បីៗ កំពុងតែងាកមកចាប់អារម្មណ៍សិក្សាលើជំនាញរកស៊ីកាន់តែច្រើន នៅមួយរយៈចុងក្រោយនេះ ក្នុងគោលបំណងចង់ក្លាយជាសហគ្រិនដ៏ឆ្នើម។

លោក អោម សេងបូរ៉ា ស្ថាបនិក CEO Master Club បានបង្ហោះសារលើ Facebook កាលពីថ្ងៃទី០៤ ខែឧសភា ថា៖ “ពីសិល្បៈករក្លាយជាសហគ្រិនដ៏ឆ្នើម។ សូមស្វាគមន៍ Super Stars មកទទួលការបណ្តុះបណ្តាលពិសេសពី CEO Master Club ដើម្បីកសាងសមត្ថភាពដឹកនាំអាជីវកម្មបែបស្តង់ដារ”។

តាមរយៈសារខាងលើនេះ លោក សេងបូរ៉ា ក៏មានភ្ជាប់ជាមួយរូបភាពផងដែរ ដោយក្នុងនោះឃើញមានវត្តមានសិល្បៈករល្បីៗដូចជា ពិធីការិនី និងជាតារាម៉ូដែល ម៉េង ជីមមី (កំពុងលក់កាហ្វាសម្រកទម្ងន់ ខាឡាលីលី), តារាសម្តែង ដួង ម៉ានិច (លក់ផលិតផលថែរក្សាសម្រស់ OMD) និង តារាចម្រៀង សួស វីសា រួមទាំងស្វាមី តារាសម្តែង Tommy (ម្ចាស់ក្រុមហ៊ុនថែរក្សាសម្រស់ TSJ Brand) ផងដែរ៕





