ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសម្រេចលុបអាជ្ញាបណ្ណសេវាបញ្ញើឆាប់រហ័សអន្តរជាតិរបស់ក្រុមហ៊ុនចំនួន ២ ដែលបានដាក់ពាក្យស្នើសុំឈប់ធ្វើអាជីវកម្ម ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអោយដឹងថា ក្រុមហ៊ុនទាំង២នោះ រួមមាន៖ក្រុមហ៊ុន PHNOM PENH SORYA DEKCHUNCHOUN NAKDAMNOEUR CO., LTD. និងក្រុមហ៊ុន ALADDIN EXPRESS CO., LTD. ។
ស្របគ្នានេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏បានណែនាំឱ្យប្រតិបត្តិករទាំងពីរ ឱ្យបំពេញកាតព្វកិច្ចទទួលខុសត្រូវចំពោះបុគ្គលិក អតិថិជន និងតតិយជន ស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ក្នុងករណីមានការតវ៉ាជាយថាហេតុពាក់ព័ន្ធនឹងការលុបអាជ្ញាបណ្ណនេះ ៕