កាលពីឆ្នាំ ២០២១ រោងចក្រផលិតស្រាបៀរធំៗចំនួន ២ថែមទៀត បានចាប់ផ្តើមដំណើរការសង្វាក់ផលិតកម្ម។
របាយការណ៍ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កាលពីឆ្នាំ ២០២១ បង្ហាញថា នៅកម្ពុជាមានក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈចុះបញ្ជីនៅក្រសួងចំនួន ១៣ រួមមាន ក្រុមហ៊ុន Inter-Mattrid Beverage(Cambodia)Co Ltd, ក្រុមហ៊ុន Hanuman Beverages Co Ltd, ក្រុម-ហ៊ុន Vattanac Brewery Co Ltd, ក្រុមហ៊ុន Ana Water and Smiler Beverage Co Ltd, ក្រុមហ៊ុន Asian Sunrise Co Ltd, ក្រុមហ៊ុន Heineken (Cambodia)Co Ltd, ក្រុមហ៊ុន Cambrew Ltd,ក្រុមហ៊ុន Daun Penh Food and Beverage Co Ltd, ក្រុមហ៊ុន Khmer Beverage Co Ltd, ក្រុមហ៊ុន Far East Import Export Co Ltd, ក្រុមហ៊ុន Kingdom Breweries (Ca-mbodia) Ltd, ក្រុមហ៊ុន Media GB Enterprise Co Ltd, និងក្រុមហ៊ុន Phnom Penh Beer Co Ltd។
ឆ្នាំ ២០២១ រោងចក្រផលិតស្រាបៀរ Hanuman Beverages ដែលប្រើប្រាស់ទុនវិនិយោគជាង ១៦០ លានដុល្លារ បានបើកដំណើរការនៅស្រុកអង្គស្នួល ខេត្តកណ្តាល និងរោងចក្រផលិតស្រាបៀរក្រុមហ៊ុន Vattanac មានទុនវិនិយោគ ១៤០ លានដុល្លារ បានចាប់ដំណើរការផលិតស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានបញ្ជាក់ថា កម្ពុជាបានចំណាយប្រាក់ជាង ៧០ លានដុល្លារក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ ទៅលើការនាំចូលភេសជ្ជៈ ស្រា និងទឹកខ្មេះ (Beverages, Spirits, Vinegar)។ ដោយឡែកសម្រាប់ខែមីនា ឆ្នាំ ២០២២ ការនាំចូលមានទឹកប្រាក់ចំនួន ២៦,២២ លានដុល្លារធ្លាក់ចុះ ១,៤ ភាគរយធៀបខែមីនា ឆ្នាំ ២០២១ ដែលមាន ២៦,៦ លានដុល្លារ៕