ប្រធានមន្ទីរមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក កែវ សុភ័គបានចាត់ទុកខ្លឹមសារដែលឈ្មោះ ក្រឿន តុលា ដែលតាំងខ្លួនថាជាសកមកមជនព្រៃឈើ និយាយទាក់ទងនឹងសសរថ្មនៅក្នុងរបៀងអភិរក្សជីវៈចម្រុះ ត្រូវបានលួចគាស់លក់ គឺជាការផ្សាយព័ត៌មានមិនពិត បំភ្លៃខុសពីការពិត ខណៈខ្លួនមិនដែលបានទៅដល់តំបន់នោះផង។ ការលើកឡើងរបស់លោក ក្រើន តុលា ជារឿងបរិហាទាំងស្រុងទាំងខ្លួនឯងមិនដែលបានទៅអើតមើលនៅទីតាំងកើតហេតុនោះឡើយ ហើយបច្ចុប្បន្ននេះទៀត ត្រូវបានមន្ត្រីយោធាបានធ្វើការប្តឹងតបពីបទបរិហារកេរ្ត៍ផងដែរ។

តាមរយ:ខ្លឹមសារដែលឈ្មោះ ក្រើន តុលា បានផ្តល់ជូនសារព័ត៌មានជាព័ត៌មានបំផ្លើសទាំងស្រុង ខ្ញុំបាទសូមធ្វើការបំភ្លឺដូចខាងក្រោម៖
១)ក្រោយពីបានទទួលដំណឹងថាមានការផ្សពវផ្សាយព័ត៌មានថាបុគ្គលមួយក្រុមសហការជាមួយជនជាតិវៀតណាមបានលបលួចយកថ្មធម្មជាតិដែលដុះនៅតាមចង្កេះភ្នំ ក្នុងភូមិសាស្ត្រភូមិឡាំមេះ ឃុំប៊ូសា្រ ស្រុកពេជ្រាដា ក្នុងរបៀងអភិរក្សជីវចម្រុះយកទៅលក់នៅវៀតណាម ក្នុងនាមមន្ទីរបរិស្ថានបានបញ្ជូនមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំណាមលៀរ ចុះត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ឃើញថា មិនបានរកឃើញស្លាកស្នាមណាមួយដែលបង្ហាញថាមានគេលួចយកថ្មធម្មជាតិទាំងនោះទៅលក់ដូចដែល ឈ្មោះក្រើន តុលា លើកឡើងនោះឡើយ ។
២) មន្ត្រីឧទ្យានុរក្ស លោកនាយកដែន រួមជាមួយលោកប្រធាននាយកដ្ឋានបេតិកភណ្ឌ និងមន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន បានចុះទៅពិនិត្យទីតាំងនោះជាលើកទី២ ក្រោយការពិនិត្យ មិនអ្វីគួរកត់សំគាល់ទេ ដូចជាការគាស់ ការយកវត្ថុតាង និងស្លាកស្នាមដឹកចេញគឺមិនមានឡើយ។
៣) ក្នុងនោះក៏មានប្រធានមន្ទីរវប្បធម៍ខេត្តមណ្ឌលគិរី រួមជាមួយអាជ្ញាធរស្រុក ពេជ្រដា បានចុះពិនិត្យទីតាំខាងលើនោះដែរហើយលទ្ឋផលមិនរកឃើញអ្វីដូចដែលបានលើកឡើងដោយឈ្មោះ ក្រឿន តុលា ឡើយ។

សរុបមកការលើកឡើងរបស់លោក ក្រើន តុលា ជារឿងបរិហារខុសពីការពិតទាំងស្រុងទាំងខ្លួនឯងមិនដែលបានទៅអើតមើលនៅទីតាំងកើតហេតុនោះឡើយ ហើយបច្ចុប្បន្ននេះទៀត ឈ្មោះ ក្រឿន តុលា នេះ ត្រូវបានមន្ត្រីយោធាធ្វើការប្តឹងតបពីបទបរិហារកេរ្ត៍ផងដែរ។





