សមាគមអ្នកនាំចូលកូរ៉េ គ្រោងនឹងរៀបចំពិព័រណ៍ “ ទំនិញនាំចូលកូរ៉េ ឆ្នាំ២០២២ ” ក្រោមប្រធានបទ “ត្រឡប់មកធ្វើជំនួញវិញ” នៅមជ្ឈមណ្ឌលពិព័រណ៍ COEX ទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ចាប់ពីថ្ងៃទី២៣-២៥ ខែមិថុនា ឆ្នាំ២០២២។
បើតាមក្រសួងពាណិជ្ជកម្មកម្ពុជា ព្រឹត្តិការណ៍ពិព័រណ៍ទំនិញនាំចូលកូរ៉េនេះគឺជាមូលដ្ឋាននៃការចាប់ផ្តើមឡើងវិញសកម្មភាពទីផ្សារនាំចូលរបស់កូរ៉េបន្ទាប់ពីវិបត្តិកូវីដ-១៩ និងជាពិសេស ដើម្បីបង្កើនទំនាក់ទំនងរវាងក្រុមហ៊ុននាំចេញបរទេស និងក្រុមហ៊ុននាំចូលកូរ៉េ ដោយជំរុញការនាំចេញទំនិញរបស់បរទេសទៅកាន់ទីផ្សារកូរ៉េ។
លើសពីនេះ ការរៀបចំពិព័រណនេះ ក៏ជាចំណែកមួយនៃពិពិធកម្មទីផ្សារ និងភាពជាដៃគូសម្រាប់អ្នកចូលរួមផងដែរ។
ក្រសួងពាណិជ្ជកម្ម ក្នុងនាមអ្នកសម្របសម្រួលជូនស្ថានទូតកម្ពុជាប្រចាំនៅកូរ៉េ បានស្នើឲ្យម្ចាស់ក្រុមហ៊ុន សហគ្រាស និងសាធារណៈជនទូទៅដែលមានចំណាប់អារម្មណ៍ចង់នាំចូលផលិតផលរបស់ខ្លួនក្នុងទីផ្សារប្រទេសកូរ៉េ ឬមានបំណងចូលរួមក្នុងជំនួបស្វែងរកដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុនកូរ៉េ សូមទាក់ទង Mrs. Rechal Hwang អនុប្រធានផ្នែកទំនាក់ទំនងអន្តរជាតិរបស់ KOIMA ឬតាមរយៈអ៊ីម៉ែល [email protected] ឬទាក់ទងមកមន្រ្តីសម្របសម្រួលលោក សាន ភិរុណ តាមរយៈទូរស័ព្ទលេខ ០៨៩ ៩១១ ១០១ ឬអ៊ីម៉ែល [email protected]៕