អគ្គនាយកដ្ឋានពន្ធដារបានរៀបចំវគ្គបណ្តុះបណ្តាលពីការវាយតម្លៃអចនលទ្រព្យដល់មន្រ្តីពាក់ព័ន្ធ ដោយមានការសហការពីក្រុមហ៊ុន CPL។
លោក កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារបានថ្លែងឲ្យដឹងថា ជាទូទៅការវាយតម្លៃអចលនទ្រព្យបានត្រឹមត្រូវ ផ្តល់ប្រយោជន៍សំខាន់ទាំងម្ចាស់អចលនទ្រព្យ និងអ្នកវិនិយោគ។
លោកបានលើកគុណសម្បត្តិទាំង ៤ ចំណុច ពីការវាយតម្លៃអចលទ្រព្យបានត្រឹមត្រូវ៖
ទី១) ម្ចាស់អចលនទ្រព្យអាចប្រើប្រាស់អចលនទ្រព្យនោះ ក្នុងគោលដៅចូលរួមវិនិយោគឬយកទៅដាក់តម្កល់នៅធនាគារពាណិជ្ជ ដើម្បីស្នើសុំហិរញ្ញប្បទានបានសមស្របតាមតម្លៃអចលនទ្រព្យ សម្រាប់យកទៅបង្កើតឬពង្រីកអាជីវកម្មរបស់ខ្លួន ឬអាចលក់អចលនទ្រព្យនោះបានតម្លៃសមស្រប។
ទី២) វិនិយោគិនមានមូលដ្ឋានត្រឹមត្រូវក្នុងការវិភាគថាតើ កន្លែងទីតាំងណាជាទីតាំងយុទ្ធសាស្រ្តសម្រាប់វិនិយោគ។ទី៣) ក្រុមហ៊ុនធានារ៉ាប់រងអាចគណនាហានិភ័យ និងបុព្វលាភបានសមស្រប។
ទី៤) ការកំណត់មូលដ្ឋានគិតពន្ធសម្រាប់បង់ពន្ធប្រកបដោយសមធម៌។
លោកកែន សម្បត្តិបានបញ្ជាក់បន្ថែមថា ការវាយតម្លៃអចលនវត្ថុបានល្អនឹងបានជាមូលដ្ឋាន កំណត់ពន្ធសម្រាប់ម្ចាស់អចលនទ្រព្យបំពេញកាតព្វកិច្ចពន្ធ ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យប្រកដោយសមធម៌ កាត់បន្ថយបានការតវ៉ាពីអ្នកជាប់ពន្ធសំដៅលើកកម្ពស់ការផ្តល់សេវាល្អជូនអ្នកជាប់ពន្ធ៕