ឯកឧត្តម លី រស្មី ដែលជាបណ្ឌិតមកពីរុស្ស៊ីផ្នែកស្ថាបត្យករ ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខាចេញព្រះរាជក្រឹត្យតែងតាំងមុខតំណែងជា រដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមសេចក្តីស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមព្រះរាជក្រឹត្យ ដែល Oknha News ទទួលបាននៅព្រលប់ថ្ងៃនេះ។
គួរបញ្ជាក់ថា អគារ និងសំណង់ល្បីៗដែលបណ្ឌិត លី រស្មី រចនាឡើងមានដូចជា៖ អគារទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា, ចេតីយតំកល់សពសម្តេច សុខ អាន, អគារសហភាពសហព័ន្ធយុវជនកម្ពុជា, សាកលវិទ្យាល័យភ្នំពេញអាមេរិកាំង, អគារទីស្តីការក្រសួងបរិស្ថាន, អគាររដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងអគារទីស្តីការថ្មីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងសៀមរាប, ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងព្រះសីហនុ និងរូបសំណាកព្រះថោង នាងនាគ ជាដើម៕