ធនាគារ ABA ដែលជាធនាគារជាតិនៃប្រទេសកាណាដា បានទទួលលិខិតសរសើរពីរដ្ឋាភិបាលកម្ពុជា ចំពោះការរួមចំណែករបស់ធនាគារក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចជាតិ ក្នុងនាមជាសហគ្រាសបង់ពន្ធច្រើនជាងគេទាំងបី ប្រចាំឆ្នាំ ២០២១ ដោយឆ្នាំមុន ស្ថិតក្នុងចំណោមអ្នកបង់ពន្ធច្រើនជាងគេលំដាប់ទី ១២។

តាមរយៈលិខិតមួយទំព័ររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះធនាគារ ដែលបានចូលរួមចំណែកក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធដារជូនរដ្ឋ។

លិខិតដដែលបានបញ្ជាក់ថា៖ “ABA ជាសហគ្រាសជាប់ចំណាត់ថ្នាក់លេខ 3 ក្នុងចំណោមអ្នកបង់ពន្ធច្រើនជាងគេ និងទទួលបានអនុលោមភាពសារពើពន្ធ ប្រភេទ “មាស” ពីអគ្គនាយកដ្ឋានពន្ធដារ សម្រាប់ការបង្ហាញនូវការប្ដេជ្ញាចិត្តដ៏មោះមុតចំពោះអនុលោមភាពសារពើពន្ធ ។ ការបំពេញកាតព្វកិច្ចបង់ពន្ធរបស់ធនាគារ ABA គឺជាការចូលរួមចំណែកដែលមិនអាចខ្វះបានពីវិស័យឯកជនដែលជាដៃគូដ៏សំខាន់របស់រដ្ឋ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ និងការរីកលូតលាស់នៃសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា”។
