អតីតប្រធានាធិបតីចិន ១រូបមានឱកាសសវនាការ​លើកដំបូងជាមួយ​សម្តេច​ព្រះបរមនាថ​ នរោត្តម​ សីហមុនី​

សង្គម​ និង​សេដ្ឋកិច្ច

ជា​រៀងរាល់ឆ្នាំ នៅថ្ងៃព្រះរាជពិធីចម្រើនព្រះជន្ម នៅក្នុង​ព្រះបរមរាជវាំង គេ​តែង​ចាត់ចែង​ឲ្យមាន​ពិធី​ជា​ផ្លូវការ ដែល​ធ្វើ​តាម​ទំនៀម​ទំលាប់សាសនា។ នៅក្នុង​ឱឱកាសនៃបុណ្យចម្រើនព្រះជន្មនៃ​ព្រះមហាក្សត្រ​ខ្មែរ នៅ​គ្រប់​ទីកន្លែង​ស្ថាប័នរដ្ឋ ឯកជន បាន​ដាក់​តាំង​ព្រះ​ឆាយាល័​ក្ខ​ណ៏ ព្រះអង្គដោយ​មាន​ភ្លើង​ចម្រុះ​ពណ៌ និង ផ្កា​ផ្ញី​លំលំអទៀតផង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃសៅរ៍ ទី១៤ ខែឧសភា ឆ្នាំ២០២២នេះ ជាថ្ងៃនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា គម្រប់ព្រះជន្ម៦៩ព្រះវស្សា យាងចូល៧០ព្រះវស្សា។

ក្នុងព្រះរាជពិធីបុណ្យដ៏ឧត្តុងឧត្តមនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គបានសព្វព្រះរាជហឬទ័យ ស្តេចយាងបំពេញមហាព្រះរាជកុសលតាមប្រពៃណីរបស់ព្រះពុទ្ធសាសនា នៅព្រះមហាប្រាសាទខេមរិន្ទក្នុង ព្រះបរមរាជវាំង ធ្វើឲ្យព្រះរាជពិធីបុណ្យបានប្រព្រឹត្តិទៅក្នុងសភាពដ៏មហោឡារិក អធិកអធម និងជ័យមង្គល។

ទន្ទឹមនឹងនោះ ​ប្រជារាស្ត្រនៅទូទាំងកម្ពុជា បានសម្តែងនូវមនោសញ្ចេតនាស្វាមីភក្តិ ប្រកបដោយការគោរពដ៏ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសូមសម្តែងនូវសេចក្តីសោមនស្សរីករាយ ចូលរួមអបអរ​សាទរយ៉ាងក្លេវក្លាបំផុត ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា។

សម្តេច​ព្រះ​បរមនាថ ​នរោត្តម​ សីហ​មុនី ទ្រង់​ប្រសូត្រ ​នៅ​ថ្ងៃ​ទី​១៥ ​ខែ​ឧសភា​ឆ្នាំ​១៩៥៣ នា​ទីក្រុង​ភ្នំពេញ។ ទ្រង់ ជា​ព្រះ​រាជបុត្រា ​សម្តេច​ព្រះ​នរោត្តម ​សីហនុ និង​ព្រះមហាក្សត្រី​នរោត្តម មុនីនាថ សីហនុ​។ ​ព្រះអង្គ​មាន​បងប្អូន​រួម​ឧទ្ទរណ៍​តែ​ពីរ​ព្រះអង្គ​ប៉ុណ្ណោះ គឺ​ទ្រង់ និង​ព្រះអង្គ​នរិន្ទរពង្សជា​ព្រះរាជ​អា​ណុ​ច​។

ព្រះ​ករុណា ​សម្តេច​ព្រះ ​បរមនាថ​ នរោត្តម ​សីហមុនី ​ទ្រង់​ជា​បេក្ខជន​តែ​មួយ​អង្គ​គត់​ សម្រាប់​ព្រះ​រាជ​តំណែង​ដ៏​ខ្ពង់ខ្ពស់ ​ជា​ព្រះ​មហាក្សត្រ ​និង​ត្រូវ​បាន​ក្រុម​ប្រឹក្សា​រាជ​សម្បត្តិ ​ជ្រើស​តាំង​ជា​ឯក​ឆន្ទ ក្នុង​សំឡេង​៩​ លើ​៩​ សំឡេង​ ដើម្បី​ឡើង​សោយ​រាជ្យ​ជា​ព្រះ​មហាក្សត្រ ​ជំនួស​ព្រះ​បិតា ព្រះ​បាទ ​នរោត្តម​ សីហនុ ​នៅ​ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០០៤​ ខណៈ​ព្រះ​អង្គ​កំពុង​គង់​នៅ​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន ថែ​ទាំព្រះ​រោគ​ព្រះ​បិតា​។

ក្រោយពី​បាន​ទទួល​ការជ្រើសតាំង​ជា​ព្រះមហាក្សត្រ នៅ​ថ្ងៃ​ទី​១៤​ ខែតុលា ​ឆ្នាំ​២០០៤ ​នោះមក ព្រះអង្គទ្រង់​រាជនុញ្ញាត​ឲ្យ​លោក ចាង ស៊ីវ​មិញ អតីត​ប្រធានាធិបតីនៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និងមេដឹកនាំបក្សកុម្មុយនិស្តចិន ចូលគាល់ និង​ប្រោស​ព្រះរាជទាន សវនាការ​ជា​លើកដំបូង នៅក្នុង​ទីក្រុង​ប៉េកាំង​។​

លុះដល់​ថ្ងៃទី​២០ ​ខែតុលា ឆ្នាំ២០០៤ ព្រះករុណា សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី បាន​យាង​មក​មាតុភូមិ​វិញ ដើម្បី​ទទួល​ព្រះរាជ​ពិធី​រាជាភិសេក គ្រង​រាជសម្បត្តិ ជា​ផ្លូវការ។

នៅ

ថ្ងៃ​ទី​២៩​ ខែតុលា ​ឆ្នាំ​២០១៨ ព្រះរាជ​ពិធី​ឡើង​គ្រង​រាជសម្បត្តិ ត្រូវបាន​រៀបចំឡើង​ជា​ឱ​ឡា​រឹក​។ ព្រះមហាក្សត្រកម្ពុជា មានព្រះបរមងាថា ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិ ជាតិសាសនា ខេតិយា ខេមរារ៉ុងរឿង ពុទ្ធំព្រាធិរា មហាក្សត្រ ខេមរាជនា សមូហភា កម្ពុជៈ ឯករាជ្យរដ្ឋ បូរណសន្តិ សុភមង្គុលា សេរីវិបុលៈ ខេមរា ស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី៕