មូលហេតុ​ចម្បង ៣ ​ញ៉ាំង​ឱ្យ​អង្គការសហប្រជាជាតិទទួលស្គាល់វិសាខបូជាជាបុណ្យអន្តរជាតិ

សង្គម​ និង​សេដ្ឋកិច្ច

វិសាខបូជា គឺជាបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនា ដែលនិយាយមួយបែបទៀតថាជាពុទ្ធានុស្សរណកិច្ចដ៏សំខាន់សម្រាយរឭកដល់ព្រះពុទ្ធសមណគោត្ដម បរមគ្រូជាម្ចាស់ នាថ្ងៃពេញបូណ៌មី គឺថ្ងៃ ១៥ កើត ខែពិសាខ។ បុណ្យវិសាខបូជា ប្រារព្ធឡើងរម្លឹកដល់ព្រឹត្តិការណ៍ ​៣ យ៉ាង គឺព្រះអង្គទ្រង់​ប្រសូត​ ​ការត្រាស់​ដឹង និងចូល​កាន់ព្រះនិព្វាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បុណ្យ​វិសាខ​បូជា​ត្រូវ​បានរាជរដ្ឋាភិបាល ចាត់​ទុក​ជា​ថ្ងៃ​បុណ្យជាតិរបស់​ប្រទេសកម្ពុជា។ ជាងនេះទៀត ក្នុង​ឆ្នាំ ១៩៩៩ សមាជិក​នៃ​អង្គការ​សហប្រជាជាតិ ជិត២០០ ប្រទេស​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​ទទួលស្គាល់ និង​ចាត់​ទុក​បុណ្យវិសាខ​បូជា​របស់ព្រះពុទ្ធសាសនា​ជា​បុណ្យ​អន្តរជាតិ។

ចំពោះ​ហេតុផល​ចម្បង​មួយ ​ដែល​ញ៉ាំង​ឱ្យ​មាន​ការ​ទទួលស្គាល់​នេះ គឺ​អាស្រ័យ​ដោយ​គោលការណ៍​សន្តិភាព និង​អហិង្សា​របស់​ព្រះពុទ្ធសាសនា ​ដែល​ស្រប​នឹង​គោលការណ៍​គ្រឹះ​នៃ​អង្គការ​សហប្រជាជាតិ៖ «អាស្រ័យ​ដោយ​មូលហេតុ​ចម្បងៗ គឺ​ទី១ អង្គការ​សហប្រជាជាតិ​ទទួល​ស្គាល់​ថា កំណើត​របស់​ព្រះសម្មាសម្ពុទ្ធ នាំ​មក​នូវ​សុខ​សន្តិភាព​ដល់​ពិភព​លោក។ ទី២ អង្គការ​សហប្រជាជាតិ​ទទួល​ស្គាល់​ថា ការ​ត្រាស់​ដឹង​របស់​ព្រះ​សម្មា​សម្ពុទ្ធ បាន​ផ្សព្វផ្សាយ​នូវ​បញ្ញាញាណ និង​ចំណេះ​វិជ្ជា​ដ៏​ធំ​ទូលាយ​ដល់​ពិភព​លោក​ទាំង​មូល។ ទី៣ អង្គការ​សហប្រជាជាតិ​ទទួល​ស្គាល់​ថា វប្បធម៌​សន្តិភាព និង​អហិង្សា​របស់​ព្រះ​ពុទ្ធ បាន​ជួយ​ដោះ​ស្រាយ​ជម្លោះ និង​សង្គ្រាម»

​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយចាប់​តាំង​ពី​អង្គការសហប្រជាជាតិ​បាន​ទទួល​ស្គាល់​វិសាខបូជា ជា​ទិវា​បុណ្យ​អន្តរជាតិ​មក ប្រទេស​ដែល​គោរព​ព្រះពុទ្ធសាសនា​ជាច្រើន​នៅ​លើ​សកលលោក បាន​នាំ​គ្នា​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​វិសាខបូជា​ជាស​កល ដោយ​ដាក់​ឈ្មោះថា UN-​វិសាខ ឬ​វិសាខបូជា​នៃ​អង្គការសហប្រជាជាតិ៕