ជំងឺ​អុតស្វា​ ឆ្លងរាលដាលទៅ ១២ ប្រទេស​ មិន​ទាន់​រកឃើញ​ករណី​សង្ស័យ​នៅ​កម្ពុជា​ទេ

សង្គម​ និង​សេដ្ឋកិច្ច

បើ​តាមមន្រ្តីក្រសួងសុខាភិបាល​បានបញ្ជាក់​ថា កម្ពុជានៅមិនទាន់មានករណី​ឆ្លងជំងឺអុតស្វានៅឡើយទេ ខណៈមានប្រទេសចំនួន១២នៅលើពិភពលោកបានឆ្លងជំងឺនេះរួចទៅ​ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បានឲ្យ​ដឹង​ថា ជំងឺអុតស្វាដែលបានកើតឡើងផ្តើមចេញពីប្រទេសអង់គ្លេស ដែលគេឃើញនៅថ្ងៃទី៦ខែឧសភាឆ្នាំ២០២២ បន្ទាប់ពីអ្នកជំងឺបានចេញរោគសញ្ញានៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។

ជំងឺអុតស្វាឆ្លងតាមរយៈការប៉ះពាល់រាងកាយផ្ទាល់ ឬមានភាពប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានរោគសញ្ញារួមទាំងទំនាក់ទំនងផ្លូវទៀតផងដែរ។ វាមានឆ្លងហានិភ័យចំពោះអ្នកមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺនេះរួមទាំងមន្ត្រីសុខាភិបាល គ្រួសារសមាជិកនិងដៃគូផ្លូវភេទ។ លើសពីនេះវាឆ្លងតាមរយៈសម្លៀកបំពាក់ឬសម្ភារៈដូចជាសម្ភារៈបរិភោគអាហារចានក្បានដែលមានជាប់គ្នានោះបណ្ដាលមកពីអ្នកកើតជំងឺ បានប្រើប្រាស់ឡូកឡំជាមួយគ្នាអាចឆ្លងទៅអ្នកដទៃបាន។

បើតាមមន្រ្តី​សុខាភិបាល ជំងឺនេះអាចឆ្លងតាមរយៈទឹកមាត់ ហើយ​ក៏អាចឆ្លងពីអ្នកមានផ្ទៃពោះទៅទារកតាមរយៈទងសុកឬឪពុកម្តាយ ដែលមានជំនេះឆ្លងទៅដល់កូនអំឡុងពេលឬក្រោយពេលឆ្លងទន្លេតាមរយៈការប៉ះនឹងស្បែក​។

លោស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានលើកឡើងទៀតថា រោគសញ្ញានៃជំងឺអុតស្វាមានអាការៈក្តៅខ្លួនឈឺក្បាលខ្លាំងហើមកូនកណ្ដុរឈឺសាច់ដុំនិងចេញកន្ទួលដែលមានពងបែកកន្តួលមានទំនោរប្រមូលផ្ដុំនៅលើមុខបាតដៃនិងបាតជើងមាត់ប្រដាប់ភេទ។នៅភ្នែកក៏អាចរងផលប៉ះពាល់បានដែរហើយរោគសញ្ញានិងកន្ទួលលើស្បែកជាទូទៅមានរយៈពេលជាច្រើនសប្តាហ៍។

ចំណែកការព្យាបាល ករណីភាគច្រើននៃរោគសញ្ញានៃជំងឺអុតស្វានេះនឹងបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេល ២ ទៅ៣ សប្តាហ៍ ប៉ុន្តែក្នុងករណីខ្លះជំងឺនេះអាចនាំឱ្យមានភាពស្មុគស្មាញក្នុងការព្យាបាលនិងអាចបណ្ដាលឲ្យស្លាប់ដែរ៕