ប្រធានមន្ទីរបរិស្ថានខេត្ត បានសហការជាមួយអង្គការមូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍កម្មវិធីភ្នំគូលែន លោក រិទ្ធី ម្ចាស់ Account Facebook Rathy Angkor និងក្រុមការងារ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ បានចុះទៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដើម្បីពិនិត្យរូបសត្វមករម្យ៉ាងដែលមានទំហំធំ។

រូបចម្លាក់នេះមានបណ្តោយ ២,១៤ម៉ែត្រ កម្ពស់០,៩៧ម៉ែត្រ ទទឹង០,៧៩ម៉ែត្រ ដែលមិនធ្លាប់ឃើញនៅចម្លាក់លើផ្តែរ និងប្រាសាទព្រហ្មញ្ញសាសនានានា ក្នុងប្រវត្តិសិល្បៈខ្មែរឡើយ។ រូបចម្លាក់នេះ ស្ថិតនៅចំណុចខាងកើតទំនប់បុរាណមួយឈ្មោះថា ទំនប់ទឹកងូត ប្រមាណ៣០ម៉ែត្រពីតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» ស្ថិតនៅភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ ក្រៅពីចម្លាក់មករនេះ ក្រុមការងារ ក៏បានរកឃើញបំណែកថ្មសរុបចំនួន១៣ដុំផងដែរ៕



អត្ថបទ និងរូបថត៖ ក្រសួងបរិស្ថាន