បន្ទាប់ពីបង្ហាញខ្លួននៅក្រៅប្រទេស ទីបំផុតរថយន្ត Ford Next-Generation Ranger XLT បង្ហាញវត្តមាននៅទឹកដីប្រទេសកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែឧសភា នេះហើយ។ វត្តមានរថយន្ត Pick Up ទាំង ២ ម៉ូឌែលរួមមាន XL, XLT, Wildtrak និង Ford Raptor ស៊េរីឆ្នាំ ២០២៣នេះ ច្បាស់ជាកន្ត្រាក់ឆក់យកបេះដូងអ្នកស្រលាញ់ចូលចិត្តរថយន្ត Pick Up ដូររាងទាំងអស់នេះជាក់ជាមិនខាន។



រថយន្ត Ford Next-Generation ស៊េរីថ្មីឆ្នាំ 2023 បានលេចចេញនូវរូបរាងថ្មីទាំងស្រុង តាំងពីមុខមាត់ពីមុខដល់ក្រោយ ពីក្រៅដល់ក្នុងដើម្បីផ្តល់នូវប្រណិតភាព ឧត្តមភាព ភាពរឹងមាំ ឆ្លាតវៃលើសពីអ្វីដែលអ្នករំពឹងទុក។


បើនិយាយពីរូបរាងពីខាងក្រៅ មើលទៅកាន់តែមានស្រស់ស្អាត អំណាច ស័ក្តិសមមែនទែនសម្រាប់បំពេញនូវគ្រប់តម្រូវការរបស់អតិថិជន ដែលប្រាថ្នាចង់បាននូវបទពិសោធន៍រថយន្តថ្មី មានភាពធន់ រឹងមាំ និងបើកបរបានគ្រប់ស្ថានភាពផ្លូវ រួមជាមួយបច្ចេកវិទ្យាទំនើបៗចុងក្រោយបំផុង។



ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូលរថយន្តផ្ដាច់មុខមកទីផ្សាររថយន្តនៅកម្ពុជា មានរថយន្ត Ford ជាច្រើនប្រភេទ ដោយមានភ្ជាប់នូវការធានាគុណភាពខ្ពស់ និងផ្ដល់ជូនអតិថិជននូវសេវាកម្មបន្ថែមជាច្រើនផ្សេងៗទៀត លើសពីការរំពឹងទុក។ ក្នុងនោះ រាល់ការទិញ រថយន្ត Ford ពីក្រុមហ៊ុន អតិថិជននឹងទទួលបានដូចជា៖
1. ការធានាគុណភាពពីរោងចក្រ 3 ឆ្នាំ ឬ 100,000 km
2. សេវាថែទាំឥតគិតថ្លៃពីក្រុមហ៊ុន 1 ឆ្នាំ ឬ 20,000 km
3. សេវាជួសជុលចល័ត 24 ម៉ោងពីជាងជំនាញ
4. សេវាបង់រំលស់ឆាប់រហ័ស និង ងាយស្រួល
5. គ្រឿងបន្លាស់ Original ពីរោងចក្រ
6. សេវាកម្មយករថយន្តចាស់ផ្លាស់ប្តូរយករថយន្តថ្មី(Ford Trade-In Service)


