លោកស្រី ថេ ដាឡែន សហគ្រិនវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ កំពុងគ្រប់គ្រង និងកាន់កាប់អាជីវកម្មធំៗចំនួន ០៣ គឺ៖ ម្ចាស់ភោជនីយដ្ឋាន បាយ័ន, ម្ចាស់ហាងគុយទាវ យីហោ (អូនគុយទាវ) និងជាម្ចាស់ ម៉ូលី រីស៊ត (Moly Resort) នៅខេត្តកំពត។

អគ្គនាយិការូបនេះ បានបង្កើតភោជនីយដ្ឋាន បាយ័ន ដំបូងតាំងពីឆ្នាំ២០០៩ ហើយរហូតមកដល់បច្ចុប្បន្នលោកស្រី បានលក់ Frabchise និងមានទីតាំងសរុបចំនួន ០៤កន្លែងហើយរួមមាន សាខាបឹងស្នោរ (ជិតបុរីប៉េងហួត), សាខាផ្លូវ៥៩៨ (ទល់មុខស្នងការក្រុង), សាខាព្រៃស និងសាខាសែនសុខ។ បន្ថែមពីនេះ សាខាទី៥ ដែលមានទីតាំងនៅជិតមន្ទីរពេទ្យកាល់ម៉ែត្រ នឹងសម្ពោធក្នុងពេលឆាប់ៗនេះ។

រីឯហាងគុយទាវ (អូនគុយទាវ) វិញ បច្ចុប្បន្នមាន ៦ទីតាំងគឺ៖ សាខាបឹងស្នោរ សាខាព្រៃស សាខាម៉ៅសេទុង សាខាផ្លូវ៥៩៨ សាខាសែនសុខ និងសាខា៦០ម៉ែត្រ។ ចំណែកឯ ម៉ូលី រីសត នៅខេត្តកំពតរបស់លោកស្រី គឺមានទីតាំងលើផ្លូវទឹកឈូ ហួសស្ពានរថភ្លើង ២០០ម៉ែត្រនៅស្តាំដៃ។

គួរបញ្ជាក់ផងដែរថា លោកស្រី ថេ ដាឡែន ក៏កំពុងតែបន្តលក់ Frabchise ភោជនីយដ្ឋាន បាយ័ន ហើយសម្រាប់អ្នកចង់ធ្វើអាជីវកម្មនេះ អាចមានជម្រើសក្នុងទំហំទឹកប្រាក់ ១៥ម៉ឺនដុល្លារ, ២០ម៉ឺនដុល្លារ, ២៥ម៉ឺនដុល្លារ និង ៤០ម៉ឺនដុល្លារ ទៅតាមទំហំដី ទំហំទីតាំង និងទំហំវិនិយោគ ហើយក្រុមហ៊ុនជាអ្នករ៉ាប់រង លើការគ្រប់គ្រងមុខជំនួញ និងធ្វើឱ្យមានដំណើរការទាំងស្រុង ក្រោយពេលបើកដំណើរការ។





