ហាង LUNA PRIME ដែលស្ថិតនៅតាមបណ្តោយមហាវិធីព្រះនរោត្តម កែងនឹងផ្លូវ ៣៨០ សង្កាត់បឹងកេងកងទី ១ ខណ្ឌចំការមន រាជាធានីភ្នំពេញ បានសម្ពោធដាក់ឱ្យដំណើរ ការជាផ្លូវការនៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២២ នេះ។

រចនាបថខាងក្រៅនៃហាង LUNA PRIME ទាំងមូលត្រូវបានយកទម្រង់ស្រដៀងមកុដអប្សារា និងបន្ថែមនូវរចនាបថប្រណីត បែបសម័យទំនើបរក្សាបាននូវអត្តសញ្ញាណជាតិខ្មែរ។
រចនាបថហាងទាំងមូលត្រូវបានលម្អ ដោយពណ៌ធម្មជាតិ និងស្រះផ្កាឈូកដ៏ស្រស់ត្រកាល ប្លែកភ្នែកដែលរំលេចឡើងធ្វើឱ្យមាន ភាពទាក់ទាញ និងបង្កប់ទៅដោយអត្តសញ្ញាណជាតិខ្មែរ អមដោយបរិយាកាសថ្មីដំបូងគេក្នុង រាជធានីភ្នំពេញ ។

ដោយបានមើលឃើញអំពីសក្កានុពលនៃវិស័យម្ហូបអាហារ និងភេសជ្ជៈ ក្នុងប្រទេស កម្ពុជា លោកជំទាវ ឈុន សុភារ័ត្ន ស្ថាបនិកប្រ៊េន Luna Coffee & Bakery ដែលទទួលបាន ការគាំទ្រដ៏លើសលប់ពីសំណាក់អតិថិជន និងបានបង្កើតរហូតដល់ទៅ ១៦ សាខានៅទូទាំង ប្រទេសត្រឹមតែ ៣ ឆ្នាំនោះ លោកជំទាវបានសម្រេចបោះជំហានថ្មីមួយទៀតគឺ LUNA PRIME ដែលជាមុខមាត់ថ្មី High-End Bistro ស្តង់ដារលំដាប់ប្រណីតផ្ចិតផ្ចង់ ទាំងរចនាបថ ការតុប តែង បរិយាកាស និងសេវាកម្មម្ហូបអាហារផ្សេងៗ ជាមួយរសជាតិកម្រិតស្តង់ដារប្រចាំតំបន់ អាស៊ីអាគ្នេយ៍នៅក្នុងហាងនេះ ។

លើពីនេះលោកអ្នកអាចអញ្ជើញមកទទួលទានអាហារពេលព្រឹកជាមួយ នឹងរសជាតិកាហ្វេដែលលីងភ្លាមៗយកមកឆុងភ្លាម និងបានភ្លក់រសជាតិកាហ្វេថ្មីៗប្រចាំហាង នោះ គឺ Nitro Cold Brew, Cold Drip Coffee និង Syphon Coffee Brewing ដែលជាប្រភេទ កាហ្វេថ្មីសន្លាងមិនធ្លាប់មានពីមុនមក។ សម្រាប់អាហារពេលថ្ងៃ និងពេលល្ងាច គឺមានម្ហូប ម្ហូបអាស៊ី ម្ហូបអឺរ៉ុបពិសេសៗ ប្រចាំហាងច្រើនមុខជាមួយស្រាក្រហមល្បីៗ និង Cocktail ពិសេសៗបម្រើជូនអតិថិជន។




លោកអ្នកអាចកក់ទុកមុនតាមរយៈទូរស័ព្ទ ៖ 081 8888 68
ម៉ោងដំណើរការ ៖ 6:30 ព្រឹក ដល់ម៉ោង 12 រំលងអាធ្រាត
អាសយដ្ឋានផ្ទះលេខ ១៩៧ មហាវិថីព្រះនរោត្តម កែងផ្លូវ ៣៨០ សង្កាត់បឹងកេងកងទី ១ ខណ្ឌចំការមន រាជាធានីភ្នំពេញ ។
ទីតាំង ៖ Google Map : https://bit.ly/LunaPrime ៕








