ពលរដ្ឋរាប់លាននាក់បានចេញទៅបោះឆ្នោតជ្រើសរើសតំណាងនៅថ្នាក់មូលដ្ឋានយ៉ាងកុះករ ខណៈថ្នាកដឹកនាំកំពូលៗក៏បានចូលរួមបោះឆ្នោតតាមមណ្ឌលនានានៅព្រឹកនេះ។
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញបោះឆ្នោតនៅសាលាគរុកោសល្យ និង វិក្រឹត្យការ ក្រុងតាខ្មៅ ខេត្តកណ្តាល

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅខេត្តត្បូងឃ្មុំ

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានិងលោកជំទាវ បានអញ្ជើញបោះឆ្នោតនៅមណ្ឌលវិទ្យាល័យវត្តកោះ ស្ថិតក្នុងវិទ្យាល័យវត្តកោះ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានអញ្ជើញបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅការិយាល័យបោះឆ្នោតស្ថិតក្នុងអនុវិទ្យាល័យសោហឺ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញទៅចូលរួមបោះឆ្នោតនៅសាលាសាលាបឋមសិក្សាព្រះសីហនុ ខេត្តស្វាយរៀង
