បន្ទាយមានជ័យ ជាខេត្តដ៏មានសេដ្ឋកិច្ចសំខាន់មួយរបស់ប្រទេសកម្ពុជា។ ខេត្តនៅភាគពាយ័ព្យមួយនេះ មានព្រំប្រទល់ជាប់នឹងខេត្តឧត្តរមានជ័យ សៀមរាប បាត់ដំបង និងមានព្រំដែនជាប់នឹងប្រទេសថៃ។ បន្ទាយមានជ័យ មានក្រុងចំនួន២គឺ ក្រុងសិរិសោភ័ណ (ទីរួមខេត្ត) និងក្រុងប៉ោយប៉ែត ដែលជាចរន្តសេដ្ឋកិច្ចដ៏ខ្លាំងក្លាបំផុតមួយ។ ដោយសារមានច្រកអន្តរជាតិប៉ោយប៉ែត ភ្ជាប់មកក្រុងសិរិសោភ័ណ បានធ្វើឱ្យខេត្តមួយនេះ មានក្រុមហ៊ុន និងការវិនិយោគជាច្រើន។

ថ្ងៃនេះ ឧកញ៉ាញូស៍ សូមបង្ហាញក្រុមហ៊ុន ឬមុខជំនួញចំនួន ៤ ដែលកំពុងមានសកម្មភាពលេចធ្លោរ នៅខេត្តបន្ទាយមានជ័យ ដូចខាងក្រោម៖
១. ក្រុមហ៊ុន Talk2 Solution & Talk2 Coffee | ម្ចាស់ក្រុមហ៊ុន លោក ឈឿង ឈីវអៀន ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ

២. ក្រុមហ៊ុន ហ៊ុយ ឡេង ជោគជ័យ១ (ផ្សារ ហ៊ុយ ឡេង) | ប្រធានក្រុមហ៊ុន លោក ហ៊ុយ ឡេង អនុប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ

៣. ក្រុមហ៊ុនអន្តរជាតិ សៀងហ៊ី លក់គ្រឿងយន្ត Kubota និងជីគ្រប់ប្រភេទ | ប្រធានក្រុមហ៊ុន លោក ស៊ាង តូហ៊ី អនុប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ

៤. ក្រុមហ៊ុនដូរប្រាក់ ឆាន់ ម៉ាន់ហេង | ម្ចាស់ក្រុមហ៊ុន លោក ឆាន់ ប៊ុនម៉ាន់ អនុប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ។
