លោកស្រី Ngil Vaddarakalin ម្ចាស់ក្រុមហ៊ុន ណៃនី ប៊ីយូធី និងជាម្ចាស់ហាងលក់សំលៀកបំពាក់ Nainy បានបង្ហើបឱ្យដឹងថា លោកស្រីបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រវគ្គជោគជ័យ និងភាពជាអ្នកដឹកនាំឆ្ពោះទៅរកភាពជោគជ័យកម្រិតកំពូល ដល់ទៅ១០វគ្គ។

ម្ចាស់ក្រុមហ៊ុននាំចូលផលិតផលគ្រឿងថែមរក្សាសម្រស់ផ្តាច់មុខពីហុងកុង រូបនេះ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក កាលពីម្សិលមិញថា៖ “អរគុណខ្លួនឯង ដែលប្រឹងទៅរៀនបានរហូតដល់ ១០វគ្គ ហើយ អរគុណប្តីដែលតែងតែធ្វើជានាឡិការោរ៍ ដាស់ហៅប្រពន្ធទៅរៀន នឹងធ្វើជាតៃកុងឡានដឹកទៅមក។ មានមនុស្សជាច្រើនសួរថាអាយុប៉ុណ្ណឹងហើយទៅរៀនចេះដែលអី? ហើយបានអីមកវិញ? បើពេលនៅក្មេងរៀនមិនចេះផងនាំឡូវទៀត? ខ្ញុំឆ្លើយបាន: ទៅរៀនទោះមិនចេះដូចគ្រូបង្រៀន១០០% តែក៏អាចដឹងថាការងារមួយ ដែលខ្ញុំធ្លាប់ធ្វើខុសហើយមិនដឹងថាខុសត្រង់ណា ឡូវដឹងកន្លែងខុសនឹងអាចចាប់ផ្តើមធ្វើវាឡើងវិញបាន។ ទៅរៀនមិនអាចដូចកាលនៅក្មេងបានពិន្ទុកមកផ្ទះ តែឡូវទៅរៀនបានចេះយកអនុវត្តផ្ទាល់នៅផ្ទះ និងនៅកន្លែងរកស៊ី។ ទៅរៀនឡូវខាតពេលរកស៊ីហើយអត់បានលុយទេ ពាក្យនេះខ្ញុំជាអ្នកគិតនឹងនិយាយពីមុន តែឡូវខ្ញុំដឹងថាការប្រឹងរកលុយដោយមិនមានចំនេះដឹងរឺក្បួនច្បាប់ ទោះជាប្រឹងរកមួយថ្ងៃ ២៤ម៉ោង ក៏មិនអាចទទួលបានលទ្ធផលគាប់ចិត្តដែល ប្រឹងដោយទទេ។ ទៅរៀនឃើញតាស្គាល់អ្នកនេះអ្នកនោះគ្មានបានការ (គិតអវិជ្ជមាន) តែចំពោះខ្ញុំទៅរៀនបានស្គាល់មនុស្សផ្សេងៗគ្នា បានស្តាប់និងឃោះញពីបញ្ហាដែលកើតមានឡើងផ្សេងៗគ្នា ហើយក៏បានលឺនូវដំណោះស្រាយ ដែលពួកគាត់យកទៅដោះស្រាយផ្សេងៗគ្នា ទាំងនេះជាបទពិសោធន៏ជីវិត និងការរកស៊ី។


លោកស្រីបន្តថា៖ “សួរថាកាលពីក្មេងទៅរៀនអាចបានឃើញនិងលឺអត់? No ទៅរៀនឡូវយ៉ាត់ចាញ់បោកគេអ្នកទៅសុទ្ធតែអ្នកចេះចុះ(អវិជ្ជមាន) តែខ្ញុំទៅទទួលបានការជួយពន្យល់ និង ប្រាប់ពីចំនុចខ្វះខាតរបស់ខ្ញុំថែមទាំងជួយខ្ញុំនៅកន្លែងដែលខ្ញុំត្រូវកាជំនួញ ទទួលបានពីមិត្តដែលអង្គុយរៀនក្បែរខ្ញុំ មានប្តីមានកូនហើយទៅរៀនធ្វើអី តែបើមិនទៅរៀនទោះមានប្តីមានកូនហើយ ក៏យើងនៅតែជាកូនក្មេងមិនដឹងអីនៅក្នុងជំនួញ នៅក្នុងជីវិតគ្រួសារ និងក្នុងសង្គម ជារៀងរហូតគ្មានថ្ងៃធំ។ ការគិតលេងៗមនុស្សជាច្រើនថាមិនអស់លុយទេមិនអស់ថ្មទេ គ្រាន់តាយាយហើយគិតលេង …..តែបើយើងដឹងនិងយល់ពីពាក្យគិតវិជ្ជមាន និង គិតអវិជ្ជមាន នោះអ្នកនឹងដឹងថាការគិតរបស់អ្នកបែបណា និងនាំអ្នកទៅរកភាពបែបនោះដែល ។ គិតបែបអវិជ្ជមាន អ្នកនឹងទទួលបានតែភាពអវិជ្ជមានពេញខ្លួន មិនសប្បាយចិត្ត ខឹងគុំគួន ស្អប់ មួលម៉ៅ….។ ល។ គិតបែបវិជ្ជមាន អ្នកនឹងទទួលបានសេក្តីសុខក្នុងចិត្តដែលកើតឡើងពីការទទួលស្គាល់ការពិតរបស់អ្នក សូមកុំអាលវ៉ៃយតំលៃលើអ្វីមួយមុននឹងអ្នកមិនទាន់បានដឹងពីការពិតប្រាកដ”៕

