ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា បច្ចុប្បន្ននេះមានពលករខ្មែរប្រមាណជាង១លាន២សែននាក់ បានចេញទៅធ្វើការនៅក្រៅប្រទេស។ ប្រទេសថៃដែលនៅជិតខាងកម្ពុជា គឺប្រភពដែលមានពលករខ្មែរទៅធ្វើការច្រើនបំផុត។ ក្រៅពីថៃ ប្រទេសអាស៊ីមួយចំនួនទៀត ក៏មានពលករខ្មែរទៅធ្វើការច្រើនដែរ។
– ថៃ ១.២ លាននាក់
-កូរ៉េខាងត្បូង ៤៥ ០០០នាក់
-ម៉ាឡេស៊ី ២៣០២៧ នាក់
-ជប៉ុន ១១ ៤៥៣ នាក់
-សិង្ហបុរី ៨២១ នាក់
-ចិនហុងកុង ២០២ នាក់
-អារ៉ាប៊ីសាអូឌីត ៤៣ នាក់

ពលករខ្មែរទៅធ្វើការនៅក្រៅប្រទេសភាគច្រើនលើផ្នែកសំណង់ កសិកម្ម នេសាទ និងរោងចក្រឧស្សាហកម្ម ខណៈពលករជំនាញមានមិនច្រើនទេ។
ក្នុងមួយឆ្នាំៗតាមរយៈពលករចំណាកស្រុក បានផ្ញើប្រាក់ត្រលប់មកស្រុកកំណើតវិញប្រមាណ ១ ពាន់លានដុល្លារ ដែលបានចូលរួមអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ៕