មកស្គាល់!ប្រព័ន្ធទូរស័ព្ចល្បីៗទាំង៤ កំពុងប្រតិបត្តិការនៅ​កម្ពុជា​

សង្គម​ និង​សេដ្ឋកិច្ច

បច្ចុប្បន្នប្រព័ន្ធទូរស័ព្ទ អាចទុកបានថា ជាឧបករណ៍ដ៏សំខាន់ និងមិនអាចខ្វះបានសម្រាប់ការរស់នៅរបស់ប្រជាជននៅលើពិភពលោក រួមទាំងកម្ពុជាផង ដោយសារតែវាមានភាពងាយស្រួលក្នុងការស្វែងរកអ្វីមួយដែលយើងចង់បាន ពិសេសប្រើប្រាស់សម្រាប់ការប្រាស្រ័យទាក់ទងនានា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើនិយាយពីប្រទេសកម្ពុជាវិញ ក៏មានក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទល្បីៗជាច្រើនកំពុងមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងផងដែរ នឹងកំពុងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជាថែមទៀត។

ថ្ងៃនេះ សារព័ត៌មានឧកញ៉ា ញ៉ូស នឹងនាំលោកអ្នកឲ្យស្គាល់ក្រុមហ៊ុនទូរស័ព្ទល្បីៗចំនួន ៤ ដែលកំពុងប្រតិបត្តិការនិងមានអ្នកប្រើប្រាស់ច្រើនគេនៅកម្ពុជាផងដែរ ក្នុងនោះរួមមាន ៖

១.ក្រុមហ៊ុន សែលកាត៖ជាក្រុមហ៊ុនទូរគមនាគមន៍ខ្មែរសុទ្ធសាធ និងជាក្រុមហ៊ុនផ្ដល់ សេវាកម្មទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជាផងដែរ។ ក្រុមហ៊ុន សែលកាត បានសម្ពោធដំណើរការនៅឆ្នាំ១៩៩៨ហើយបានក្លាយជាក្រុមហ៊ុនស្ដង់ដារមួយនៅកម្ពុជាដែលផ្ដល់នូវគុណភាព អត្ថប្រយោជន៍ និង សេវាកម្មឈានមុខគេនៅកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុន Cellcard មានក្បាលលេខ ៖ 011,012,014,017,061,​076,077,​078,085,089,092,095,099។

២.ក្រុមហ៊ុន ស្មាត៖ក្រុមហ៊ុន Smart ជាប្រតិបត្តិករទូរគមនាគមន៍ចល័ត ដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើប ទាន់សម័យក្នុងប្រទេសកម្ពុជា។បច្ចុប្បន្ន  Smart មានក្បាលលេខ៖ 010,​015,​016,​069,070,081,086,087,093,096,098។

៣.ក្រុមហ៊ុន មិត្តហ្វូន៖មិត្តហ្វូនបានចាប់ផ្តើមដំណើរការសេវាកម្មរបស់ខ្លួនជាផ្លូវការតាំងពីឆ្នាំ 2009 និងបានជំរុញការវិវឌ្ឍន៍នៃវិស័យទូរគមនាគមន៍នៅកម្ពុជាទាក់ទងនឹង ទិន្នន័យអតិថិជនរួមទាំងដំណោះស្រាយសេវា B2B និង B2G។មិត្តហ្វូនបានផ្តល់សេវាកម្មនិងផលិតផលចម្រុះជាច្រើនរួមមាន៖សេវាទូរស័ព្ទចល័តអ៊ិនធឺណិតសេវាកម្មមាតិកាសេវាកម្ម LeasedlineePaymentសេវាហេដ្ឋារចនាសម្ព័ន្ធ និងដំណោះស្រាយអាយធី-ល-។ចប្ចុប្បន្ន មិត្តហ្វូន មានក្បាលលេខ ៖ 088,097,071,031,​060,066,​067,​068,090។

៤.ក្រុមហ៊ុន សិនថេល៖សិនថេល ក៏ជាប្រតិបត្តិករទូរគមនាគមន៍ចល័តមួយ ដែលពលរដ្ឋកម្ពុជា មានការប្រើប្រាស់ច្រើនផងដែរ។ Seatel មានក្បាលលេខ ៖ 018។

គួរបញ្ជាក់ដែរថា នៅឆ្នាំ២០២១ អ្នកចុះឈ្មោះប្រើប្រាស់សេវាទូរសព្ទចល័តនៅកម្ពុជាមានចំនួន ២០.៥៣លានលេខ ស្មើនឹង១២២.៨៤% នៃចំនួនប្រជាជនសរុប ខណៈការតភ្ជាប់អ៊ីនធឺណិត តាមឧបករណ៍ចល័តមានចំនួន១៧.៣៥លានលេខ ស្មើនឹង១០៥.៦០%។ នេះបើតាមឯកសារគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥ ដែលបានដាក់ឱ្យប្រើប្រាស់កាលកន្លងទៅ។

ដោយឡែក កាលពីឆ្នាំ២០២០ កម្ពុជារកបានចំណូលពីវិស័យទូរគមនាគមន៍មានប្រមាណ១ ១០០លានដុល្លារអាមេរិក ស្មើនឹងប្រមាណ៤.២% នៃផលិតផលក្នុងស្រុកសរុប ដែលអត្រានេះមានកម្រិតខ្ពស់ បើធៀបទៅនឹងប្រទេសកំពុងអភិវឌ្ឍ៕អត្ថបទ៖ រង្សី