នាព្រឹកថ្ងៃទី១០ ខែមិថុនា ២០២២នេះ លោក យឹម តាស្រង់ នាយកប្រតិបត្តិក្រុមហ៊ុន EEw9 បានដឹកនាំបុគ្គលិកជាក្រុមគ្រួសារ EEw9 ចុះទៅចែករំលែកក្ដីស្រឡាញ់ និងអំណោយមួយចំនួនដល់មណ្ឌលកុមារកំព្រា “មែកឈើ”។
ក្នុងកម្មវិធីសកម្មភាពសប្បុរសធម៌របស់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន EEw9 នេះដែរ គេក៏ឃើញមានវត្តមាន ម៉ាក់អ៊ីអ៊ី ដែលជាអគ្គនាយិការបស់ក្រុមហ៊ុនផ្ទាល់ រួមទាំងក្រុមផលិតករ របស់លោករតនៈវិបុលចូលរួមផងដែរ។
EEw9 គឺជាក្រុមហ៊ុននាំចូលផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទពីប្រទេសកូរ៉េ ដែលបានប្រកាសបើកប្រតិបត្តិការអាជីវកម្មរបស់ខ្លួនយ៉ាងឱឡារឹក កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ នៅសណ្ឋាគារសូហ្វីតែល។
ដោយឡែក លោក យឹម តាស្រង់ អតីតអ្នកនិពន្ធល្បីវ័យក្មេង និងជាអ្នកគ្រប់គ្រងទូទៅផលិតកម្ម Galaxy Navatra ក្រោយទទួលបានដំណែងថ្មីជាម្ចាស់ភាគហ៊ុន និងនាយកប្រតិបត្តិក្រុមហ៊ុន EEw9 លោកក៏បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា ក្រុមហ៊ុន EEw9 នឹងនាំផលិតផល Cosmetics ល្បីៗ និងមានគុណភាពខ្ពស់ ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរប្រើប្រាស់ថែរក្សាសម្រស់ឱ្យស្រស់ស្អាតផូរផង់។
ក្រៅពីការនាំចូល និងផ្គត់ផ្គង់ផលិតផលថែរក្សាសម្រស់ពីប្រទេសកូរ៉េ មកលក់នៅកម្ពុជាហើយនោះ ក្រុមហ៊ុន EEw9 ក៏មានផ្ដល់សេវាកម្មរៀបចំកសាងប្រេនផលិតផលថែរក្សាសម្រស់ជូនអតិថិជន និងដៃគូរសហការផងដែរ។ ថ្មីៗនេះទៀតសោតក្រុមហ៊ុន EEw9 ក៏បានប្រកាសជ្រើសរើសតំណាងសាខាលក់ផ្ដាច់ផ្សារ ចំនួន៣០ផ្សារ ក្នុងតម្លៃ 5.000$ ផងដែរ។ ទំនាក់ទំនងសាកសួរព័ត៌មានលម្អិតបន្ថែម តាមរយៈតេឡេក្រាមលេខ៖ 015 883 772 ៕