P.Y Mart ដែលជាម៉ាតលក់ទំនិញមួយបង្កើតឡើងដោយកូនខ្មែរ កំពុងពង្រីកសាខានៅទូទាំងប្រទេស។ ថ្មីៗ ក្រុមហ៊ុនបានបន្តសម្ពោធសាខាថ្មីរបស់ខ្លួនបន្ថែមនៅខេត្តតាកែវ ដែលជាកន្លែងប្រមូលផ្តុំទីប្រជុំជន។

កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ លោក ឌី វ៉ាន់ខូវ សហការជាមួយថៅកែហ្គារាសសាំងម្នាក់ បើកសម្ពោធដែលជាសាខា VIP ថ្មីទីតាំងផ្លូវជាតិលេខ២ គីឡូ៦១ ក្នុងស្ថានីយ៍ប្រេងឥន្ធនៈតេឡា ចម្ងាយ១៣គីឡូម៉ែត្រពីក្រុងដូនកែវ។ ពិធីសម្ពោធនេះក៏មានការចូលរួមផងដែរពីលោក កឹម វិសាល អភិបាលរងខេត្តតាកែវ ស្នងការខេត្តតាកែវស្នងការងខេត្ត ស្នងការរងស្រុក មេឃុំ មេភូមិអញ្ជើញចូលរួមជាកិត្តិយស ហើយក៏មានសិល្បករក្រុម លោក ផាន់រ៉ុង ចូលរួមផងដែរ។

លោក ឌី វ៉ាន់ខូវ អគ្គនាយក P.Y Mart បានបញ្ជាក់ថា ការពង្រីកសាខាថ្មីជាច្រើននៅទូទាំង២៥ខេត្តរាជធានី P.Y Mart បានវិវត្តកាន់តែមានស្តង់ដារជាងមុន និងបានដាក់បន្ថែមទំនិញផ្សេងៗជាច្រើនមុខ ហើយសន្ទុះនៃលក់របស់ តំណាងលក់រាយ របស់ P.Y Mart តាមសាខានីមួយៗ បានកើនឡើងយ៉ាងខ្លាំងផងដែរ។

លោក ឌី វ៉ាន់ខូវ បានបន្តថា សម្រាប់អាជីករ ស្ត្រីមេផ្ទះ អ្នកធ្វើការឱ្យគេ សិស្ស និងនិសិត្ស អ្នកដែលមានមុខរបរហើយ ប៉ុន្តែកំពុង ស្វែងរកមុខរបរថ្មី ឬបង្កើតអាជីវកម្មផ្ទាល់ខ្លួន អាចពិចារណាជាមួយ នឹងការទិញហ្វ្រេនឆាយ P.Y Mart ជាមួយនឹងតម្លៃសមរម្យ។



គួរបញ្ជាក់ថា P.Y Mart ដែលជាម៉ាតលក់ទំនិញមួយដែលបង្កើតឡើងដោយកូនខ្មែរ។ P.Y Mart មានលក់ សម្ភារៈអគ្គិសនី គ្រឿងអេឡិចត្រូវនិកទំនើបៗ នាំចូលមកពីសហរដ្ឋអាមេរិក ចិន កូរ៉េ និងថៃជាដើម៕








