ប្រភពពីកសិដ្ឋាន C.A.N Farm បានឲ្យដឹងថា ប្រទេសកូរ៉េនិងម៉ាឡេស៊ីកំពុងទទួលទិញត្រីចំនួន ៤ ប្រភេទ ដោយហ៊ានឲ្យតម្លៃខ្ពស់ បើកសិករខ្មែរអាចចិញ្ចឹមបានដោយប្រើប្រាស់បច្ចេកទេសដើម្បីផ្គត់ផ្គង់៊ទីផ្សារខាងក្រៅ។
ប្រភពកសិដ្ឋាននេះបានបង្ហើបតម្លៃត្រី ៤ ប្រភេទនេះដូចតទៅ៖
១. ត្រីអណ្តែង លក់បានក្នុងតម្លៃ ៥៥០០ រៀលក្នុងមួយគីឡូក្រាម

២. ត្រីកន្ធរលក់បានក្នុងតម្លៃ ៦៨០០ រៀលក្នុងមួយគីឡូក្រាម

៣. ត្រីទីឡាប់យ៉ាខ្មៅ លក់បានតម្លៃ ៦៥០០រៀលក្នុងមួយគីឡូក្រាម

៤. ត្រីក្រាញ់ដូចត្រីទីឡាប់យ៉ាដែរ ពោលគឺ តម្លៃ ៦៥០០ រៀលក្នុងមួយគីឡូក្រាម

កសិដ្ឋាន C.A.N Farm បានបញ្ជាក់ថា ត្រីទាំង ៤ ប្រភេទដែលប្រទេសកូរ៉េនិងម៉ាឡេស៊ីទទួលទិញ ត្រូវតែចិញ្ចឹមបែបបច្ចេកទេសប្រព័ន្ធ biofloc និងមិនប្រើគីមី។
ទាក់ទងបច្ចេកទេសចិញ្ចឹមដោយប្រើប្រាស់បច្ចេកទេសខ្ពស់នេះ ឧកញាញូសន៍នឹងផ្សាយនៅអត្ថបទក្រោយ៕

