Chip Mong Retail បានចុះអនុស្សារណៈនៃការយោគយល់ជាផ្លូវការ ជាមួយ ក្រមហ៊ុនJumbo Seafood នាថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt Regency Phnom Penh។
ការចុះហត្ថលេខា ត្រូវបានធ្វើឡើងរវាងលោក Ang Kiem Meng អគ្គនាយក និងក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនJumbo Seafood និង លោក Arnaud Dufresne អគ្គនាយកនៃក្រុមហ៊ុន Chip Mong Retail។
Jumbo seafood គឺជាភោជនីយដ្ឋានគ្រឿងសមុទ្រដែលល្បីឈ្មោះបំផុតនៅប្រទេសសិង្ហបុរី និង នៅអាស៊ី នឹងបើកដំណើរការភោជនីយដ្ឋានដំបូងរបស់ខ្លួននៅផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល។
បើតាមប្រសាសន៍ អគ្គនាយកក្រុមហ៊ុន Jumbo Seafood លោក Ang Kiem Meng «ខ្ញុំ ជឿជាក់យ៉ាងមុតមាំ ទៅលើ ក្រុមហ៊ុន Chip Mong Retail ចំពោះ ចក្ខុវិស័យ យុទ្ធសាស្រ្តទីផ្សារ ការគ្រប់គ្រង និង ការយល់ច្បាស់នៃតម្រូវការអតិថិជន។ ខ្ញុំប្រាកដ និងមានទស្សនៈវិជ្ជមានយ៉ាងខ្លាំង ក្នុងការជ្រើសរើស ក្រុមហ៊ុន Chip Mong Retail ជាដៃគូពាណិជ្ជកម្ម នឹងធ្វើអោយ Jumbo seafood ជោគជ័យនៅប្រទេសកម្ពុជា»។
គួរបញ្ជាក់ថា ការចុះអនុស្សារណៈនៃការយោគយល់នេះ មានការចូលរួមពីក្រុមប្រឹក្សាភិបាលក្រុមហ៊ុនជីបម៉ុងគ្រុប ថ្នាក់ដឹកនាំនៃក្រុមហ៊ុនជីបម៉ុងរីថែល ថ្នាក់ដឹកនាំនៃក្រុមហ៊ុន Jumbo Seafood និងអ្នកតំណាងពីស្ថានទូតសិង្ហបុរីផងដែរ។