ទឹក​ចិត្ត​ល្អ​មែន ! លោក ដង្ខៅ ដី​ឡូ​តិ៍ ចែក​អំណោយ​ដល់​​ពលរដ្ឋ​ខ្វះខាត ម្ដុំ​ទី​តាំង​វិនិយោគ​របស់​ខ្លួន

សង្គម​ និង​សេដ្ឋកិច្ច

លោក គល់ តុលា ដែល​គេ​ស្គាល់​ថា ​ថៅកែ​ក្រុមហ៊ុន “ដង្ខៅ​អចលនទ្រព្យ” ពុះ​ដី​ឡូ​តិ៍ និង​សង់​​ផ្ទះ​ល្វែង​​លក់​នៅ តំបន់​ជាង​ក្រុង មួយ​រយៈ​ចុង​ក្រោយ​នេះ បាន​បញ្ចេញ​សកម្មភាព​សប្បុរសធម៌​​ជា​បន្ត​បន្ទាប់។ ថ្មី​ៗ នេះ​ លោកបាន​នាំ​អំណោយ​​ទៅ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្វះ​ខាត ​ស្ថិតនៅ​ខេត្ត កំពង់ស្ពឺ ក្បែរ​ទី​តាំង​វិនិយោគ​របស់​​ក្រុមហ៊ុន​លោក​តែ​ម្ដង​ខ្លួន។ អំណោយ​ទាំង​នោះ​មាន​ដូច​ជា ទឹក​ត្រី ទឹកស៊ីអ៊ីវ អង្ករ ព្រម​ទាំង​ថវិកា ជា​ដើម ដោយ​​លោក​បាន​ចែក​ជូន​ដល់​ពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ​ជាង​គេ​ក្នុង​ភូមិ​តែ​ម្ដង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជា​មួយ​នឹង​កិច្ចការ​សប្បុរសធម៌​នេះ នៅ​មិន​មែន​ជា​​សកម្មភាព​លើក​ទី១​ឡើយ របស់​លោក គល់ តុលា ដែល​ជា​​ថៅកែ​ក្រុមហ៊ុន “ដង្ខៅ​អចលនទ្រព្យ” ​ឡើយ កន្លង​មក​អ្នក​ជំនួញ​ជោគជ័យ​វ័យ​ក្មេង​រូប​នេះ តែងតែ​ជួយ​ដល់​ជន​ក្រីក្រ​ជា​​​ច្រើនលើកច្រើនសា​មក​ហើយ ហើយ​លោក​បាន​ប្ដេជ្ញា​ថា នឹង​បន្ត​ការងារ​នេះ ជា​បន្តបន្ទាប់​ទៀត។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន “ដង្ខៅ​អចលនទ្រព្យ” ​ជា​ក្រុមហ៊ុន​លក់​​ដី​ឡូ​តិ៍ ​ផ្ទះ​ល្វែង​សាងសង់​រោងចក្រ​ស្ថិតនៅ​ភូមិ​ព្រីង​ទឹក ឃុំ​រកា​កោះ ស្រុក​គងពិសី កំពង់ស្ពឺ ដែល​បច្ចុប្បន្ន វិនិយោគ​​លើ​គម្រោង​​ផ្ទៃ​ដី ​ជាង​៤០​ហិកតា ។ ទទឹម​គ្នា​នោះ​ដែរ ក្រុមហ៊ុន​កំពុងតែ​ប្រកាស ​ជ្រើសរើស​ អ្នកម៉ៅការ​សាងសង់​រោងចក្រ និង​ម៉ៅការ​សាងសង់​ផ្ទះល្វែង ជា​ច្រើន​នាក់ ដើម្បី​ជំរុញ​ឲ្យ​គម្រោង បង្កើត​រោងចក្រ កែច្នៃ​ផលិតផល​វេច​ខ្ចប់​,​រោងចក្រ​កាត់ដេ ,​រោងចក្រ​ផលិត​កាបូប រួម​នឹង​គម្រោង​សាងសង់​ផ្ទះល្វែង ឆាប់​ដល់​គោលដៅ​តាម​ផែនការ ដែល​បាន​កំណត់​។ ដូច្នេះ បើ​បងប្អូន​អ្នក​ជំនាញ​ខាង​ផ្នែក​នេះ មាន​ចំណាប់អារម្មណ៍ សូម​ធ្វើការ​ទំនាក់ទំនង​តាមរយៈ​លេខ​ ៖ ​០១២ ៧៧ ៦៦ ៦០ ,០៦០ ៧៧ ៦៦ ៦០ និង ០១០ ៨៩ ៦៦ ៦០។ ចំពោះ​ប្រាក់​ខែ នឹង​ទទួល​​បាន​តាម​ស្តង់ដារ​ទីផ្សារ​ព្រម​ទាំង​អត្ថប្រយោជន៍​ជា​ច្រើន​ផ្សេង​ទៀត។