និស្សិតជំនាញកសិកម្មមានឱកាសកាន់តែខ្ពស់ដើម្បីទៅបន្តការសិក្សានៅប្រទេសអ៊ីស្រាអែល

សង្គម​ និង​សេដ្ឋកិច្ច

ថ្មីៗនេះមន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មកម្ពុជាបានស្នើសុំ ប្រទេសអ៊ីស្រាអែល បង្កើនចំនួននិស្សិតជំនាញកសិកម្ម ពីកម្ពុជាទៅរៀនវគ្គបណ្ដុះបណ្ដាលទីនោះឲ្យមានចំនួនកាន់តែច្រើន ដើម្បីទទួលបានចំណេះជំនាញកាន់តែខ្លាំង និងត្រឡប់មកឆ្លើយតបជាមួយតម្រូវការសេដ្ឋកិច្ចនៅកម្ពុជាវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

«យើង​សំណូមពរ​ឱ្យ​ក្រុមហ៊ុន​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​នេះ​ឱ្យ​​កាន់តែ​ល្អប្រសើរ និង​ស្នើសុំ​បង្កើន​ចំនួន​និស្សិត ឆ្លើយតប​តាម​តម្រូវការ​ធនធានមនុស្ស​ក្នុង​វិស័យ​កសិកម្ម​ដែលមាន​និន្នាការ​កើនឡើង​ជា​លំដាប់ ដើម្បី​ឈានឆ្ពោះ​ទៅធ្វើ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​មាន​ល​ក្ខ​ណ​:​ទំនើបកម្ម ប្រកួតប្រជែង បរិ​យា​ប័ន្ន ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ន​វា​នុ​វត្ត​ន៍ និង​ចូលរួមចំណែក​ទ្រទ្រង់​ខឿនសេដ្ឋកិច្ច​ជាតិ»។ នេះបើតាមប្រសាសន៍ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានថ្លែងក្នុងកិច្ចជំនួបជាមួយក្រុមហ៊ុនអ៊ីស្រាអែល Agrostudies Agriculture Capacity Buildingកាលពីថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២២។

នាឱកាសនោះ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បានគូសបញ្ជាក់ថា ប្រទេស​អ៊ីស្រាអែល បានផ្តល់​កិច្ចសហការ​យ៉ាង​ល្អប្រសើរ​ជាមួយ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម (RUA) ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស​លើ​វិស័យ​កសិកម្ម​តាមរយ​:​ការផ្តល់​ឱកាស​ឱ្យ​​និស្សិត​កម្ពុជា​ឆ្នាំ​ទី​ ៣ បាន​ទៅធ្វើ​កម្មសិក្សា​នៅ​ប្រទេស​អ៊ីស្រាអែល មានរយៈពេល ១៤ឆ្នាំហើយ បើគិតពី​ឆ្នាំ ​២០០៨ រហូតមក​ទល់​បច្ចុប្បន្ន។

 ក្នុងនោះផងដែរ​លោក Yaron Tamir ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Agrostudies Agriculture Capacity Building ជា​ក្រុមហ៊ុន ដែល​ជ្រើសរើស​និស្សិត​នៅ​សាលា អ៊ីស្រាអែល បាន​លើកឡើងថា ក្រសួងកសិកម្ម តែងតែ​ផ្តល់​កិច្ចសហការ​យ៉ាង​ល្អប្រសើរ​ធ្វើ​ឱ្យ​កម្មសិក្សា​ដែលមាន​អាយុ ១៤ ​ឆ្នាំកន្លងមក​ទទួលបាន​លទ្ធផល​គួរ​ឱ្យ​​កត់សម្គាល់។លោកបានបន្ថែមថា​ នៅចុងខែមិថុនា ឬដើមខែ កក្ដដា នេះ លោកជំទាវ​ឯកអគ្គរដ្ឋទូត​អ៊ីស្រាអែល​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ឆ្លៀត​យក​ឱកាស​នេះ លោកជំទាវ ក៏មាន​កម្មវិធី​ជួប​ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រី នឹង​ជម្រាបជូន​អំពី​សំណើ​នេះ​ដោយផ្ទាល់​តែម្ដង។

គួរបញ្ជាក់ថា ​ចាប់ពី​ឆ្នាំ​ ២០០៨ ​មកដល់​បច្ចុប្បន្ន​នេះ ​និស្សិត​ដែលទៅ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ផ្នែក​កសិកម្ម នៅអ៊ីស្រាអែលនោះមាន​ចំនួនចំនួន ១ ៤៦៩​ នាក់​ហើយ។ ក្នុងឆ្នាំ​ ២០២១ មាន​និស្សិតចំនួន ២០០​ នាក់ ក្នុងនោះ RUA ចំនួន ១៦៥​ នាក់ វិទ្យាស្ថាន​ជាតិ​កសិកម្ម​កំពង់ចាម​ចំនួន ១៨​ នាក់ សាកលវិទ្យាល័យ​ស្វាយរៀង​ចំនួន ១១ ​នាក់ និង​សាកលវិទ្យាល័យ​ហេង សំរិន ត្បូងឃ្មុំ​ចំនួន ៦​ នាក់​៕