រោងចក្រដំឡេីងរថយន្ត Ford តម្លៃជាង ២០ លានដុល្លារ ស្ថិតនៅខេត្តពោធិ៍សាតិ៍ បានបើកដំណើរការសង្វាក់ផលិតកម្មនាព្រឹកមិញនេះ។ ក្រោយសាងសង់ជាងមួយឆ្នាំ ការបើករោងចក្រដំឡើងរថយន្តរបស់ Ford ជាការវិនិយោគដ៏ធំផ្នែកឧស្សាហកម្មយានយន្តរបស់ក្រុមហ៊ុនអាមេរិកនៅទឹកដីប្រទេសកម្ពុជា។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ប្រភពក្រុមហ៊ុនបានឲ្យដឹងថា នៅឆ្នាំដំបូងក្រុមហ៊ុនគ្រោងដំឡេីងរថយន្តពីរម៉ូដែលគឺម៉ាក Ford Ranger និង Ford Everest ចំនួន ៤ ០០០ គ្រឿង ទៅ ៦ ០០០ គ្រឿងក្នុងមួយឆ្នាំ។
ឥលូវ មកទស្សនាសកម្មភាពខាងក្នុងរោងចក្រដំឡើងរថយន្ត FORD មានអីខ្លះ?











