ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គម្រប់ខួប ៨៦យាងចូល ៨៧ព្រះវស្សា រដ្ឋបាលខេត្តកោះកុង នឹងរៀបចំស្តង់ពិព័រណ៍ផ្លែឈើ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅផ្សារកោះកុងថ្មី ក្រុងខេមរភូមិន្ទ។ នេះតាមលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ។
ដោយឡែក ចាប់ពីវេលាម៉ោង ៣:០០នាទីរសៀល នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ក៏នឹងទិញផលិតផលកសិកម្ម របស់ប្រជាពលរដ្ឋដែលបានយកផលិតផលមកតាំងលក់ ដោយក្នុងមួយមុខចំនួន ៥០គីឡូក្រាម ក្នុងមួយ ម្ចាស់ចម្ការ សម្រាប់ដាក់ជូនសាធារណជនពិសារដោយឥតគិតថ្លៃផងដែរ។
លោកស្រី អភិបាលខេត្ត ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យចូលរួមឱ្យបានច្រើនកុះករនៅក្នុងព្រឹត្តិការណ៍នេះ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ នៅខេត្តកោះកុង គឺជារដូវកាលដែលប្រជាកសិករប្រមូលផលកសិកម្មរួមមាន ទុរេន មង្ឃុត សាវម៉ាវ ៕