ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី១៩ មិថុនា នេះ ក្រុមហ៊ុន សុខា រៀល អុីស្តេត មានការដាក់តាំងបង្ហាញផលិតផលរបស់ខ្លួននៅផ្សារទំនើបអុីអនម៉លសែនសុខ ដោយផ្តល់ជូនមានផ្ដល់ជូនការប្រូម៉ូសិនលក់ផ្ទះលើភ្នំបូកគោបញ្ចុះតម្លៃ ពិសេសរួមទាំងការផ្ដល់ជូនការលេងហ្គេមបង្វិលកងសំណាងយករង្វាន់ជាច្រើនផ្សេងទៀត។


កាន់តែពិសេសខ្លាំងនោះ អតិថិជនដែលចាប់អារម្មណ៍គម្រោងទិញផ្ទះនៅលើភ្នំបូកគោ ក្រុងបូកគោ ខេត្តកំពត របស់អ្នកឧកញ៉ា សុខ គង់ ក្នុងរយៈពេល ៣ថ្ងៃខាងលើនេះ នឹងទទួលបបាន ការបញ្ចុះតម្លៃភ្លាមៗរហូតដល់ $3,558 ផ្ដល់ជូនប័ណ្ណស្នាក់នៅ សណ្ឋាគារឋានសួគ៌ សុខា រួមទាំងផ្ដល់ជូនកាដូ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗយ៉ាងច្រើន។


ចំពោះលក្ខខ័ណ្ឌនៃការបង់ប្រាក់វិញ កាន់តែងាយស្រួល ឆ្នាំទី១ អតិថិជនអាចបង់ ដោយឥតការប្រាក់ ចាប់ពីឆ្នាំទី២ អត្រាការប្រាក់ ត្រឹមតែ ៧%ប៉ុណ្ណោះក្នុង១ឆ្នាំ ហើយក៏មានការបង់រំលស់ផ្ទាល់ជាមួយក្រុមហ៊ុនរហូតដល់ ១៥ ឆ្នាំ ផងដែរ។



វិស័យអចលនទ្រព្យនៅលើភ្នំបូកគោ ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន សុខា រៀល អុីស្តេត របស់អ្នកឧកញ៉ា សុខ គង់ បាននិងកំពុងទទួលបាននូវការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន។ ភ្នំបូកគោជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្ត និងធម្មជាតិបៃតងដ៏ស្រស់ត្រកាលដែលមានអាកាសធាតុត្រជាក់ ហើយមានតែមួយគត់នៅក្នុងប្រទេសកម្ពុជា។ ហេដ្ឋារចនាសម្ព័ន្ធ និងអាជីវកម្មដ៏សម្បូរបែប ដែលកំពុងមានស្រាប់នៅលើភ្នំនេះរួមមាន៖ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ស្ថានីយប្រេងឥន្ធនៈ កសិដ្ឋានបន្លែសរីរាង្គ កសិដ្ឋានចិញ្ចឹមសត្វ និងគម្រោងអភិវឌ្ឍលំនៅដ្ឋាន។

ក្រៅពីគម្រោងអភិវឌ្ឍគម្រោង លំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅលើភ្នំនេះ បច្ចុប្បន្នទីក្រុងវៃឆ្លាតបូកគោ ក៏មាន ៣គម្រោងធំៗសាងសង់រួចជាស្រេច ក្នុងនោះរួមមាន ផ្សារ សាលារៀន មន្ទីរពេទ្យ សម្រាប់បំពេញតម្រូវការក្នុងសហគមន៍ផងដែរ។ លំនៅឋានលើភ្នំបូកគោ ស្ថិតនៅក្រុងបូកគោ ស្រុកទឹកឈូ ខេត្តកំពត។ ចំពោះស្នាក់ការកណ្តាលផ្នែកលក់ នៅជាន់ទី២ អគារសូគីម៉ិច ផ្ទះលេខ២២ ផ្លូវក្រមួនស សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬអាចទំនាក់ទំនងលេខទូរស័ព្ទ៖ 098 200 777 / 067 200 777 / 099 200 777 ។
បន្ទាប់ពីមានគម្រោងវិនិយោគធំៗជាបន្តបន្ទាប់ តំបន់ភ្នំបូកគោ កំពុងប្រែមុខមាត់ថ្មី បានក្លាយជាទីក្រុងទាក់ទាញមួយទៀត ខណៈដែលរដ្ឋាភិបាលបានសម្រេចដាក់ឱ្យបន្តអភិវឌ្ឍទីក្រុងបូកគោ ទៅជាទីក្រុងឆ្លាតវៃ និងជាទីក្រុងទេសចរណ៍ប្រវត្តិសាស្ត្រ ភាគខាងត្បូងរបស់ប្រទេសកម្ពុជា៕