កម្ពុជា ព្យាករថានឹងមានកំណើនសេដ្ឋកិច្ច ៦,៦% នៅឆ្នាំ២០២៣ ដោយសារមូលហេតុមួយចំនួន

សង្គម​ និង​សេដ្ឋកិច្ច

នៅឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករ​ថា​​​នឹង​សម្រេច​បាន​អត្រា​កំណើន ក្នុង​រង្វង់ ៦,៦% ​ដោយសារ​មូលហេតុ​មួយ​ចំនួន​ដូច​ជា ​ការ​រំពឹង​ទុក​ការ​បន្ត​និន្នាការ​ល្អ​ប្រសើរ​នៃ​តម្រូវ​ការ​សកល និង​ទំនុក​ចិត្ត​វិនិយោគ ស្រប​ពេល​ដែល​វិបត្តិ​ជំងឺ​កូវីដ-១៩ ​​​មាន​ភាព​ស្រាកស្រាន្ត និង​អាច​គ្រប់​គ្រង​បាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈ​សារាចរណែនាំ​​របស់​រាជរដ្ឋាភិបាល ចុះ​ថ្ងៃ​ទី០៨ ខែ​មិថុនា ឆ្នាំ​២០២២ ​​បាន​ឱ្យ​ដឹង​បន្ថែម​ថា “ក្រប​ខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ​ និង​ជំរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា ក្នុង​ការ​រស់​នៅ​ជាមួយ​កូវីដ-១៩ ​​តាម​គន្លង​ប្រក្រតីភាព​ថ្មី សម្រាប់​ឆ្នាំ​២០២១-២០២៣” ​​នឹង​បន្ត​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ និង​ការ​បង្កើន​តម្លៃ​បន្ថែម​ទៀត ដល់​អនុវិស័យ​ជំរុញ​​កំណើន​ដែល​មាន​ស្រាប់ ក៏​ដូចជា​លើក​កម្ពស់​អនុវិស័យ​សក្តានុពល ដែល​ជា​ចន្ទល់​កំណើន​ថ្មី រួម​មាន​អនុវិស័យ​កម្មន្តសាល​មិនមែន​កាត់ដេរ និង​អនុវិស័យ​គមនាគមន៍ ព្រម​ទាំង​ការ​អភិវឌ្ឍ​វិស័យ​សហគ្រាស​ធុនតូច និង​មធ្យម។

ជាមួយ​គ្នា​នេះ ​​រាជរដ្ឋាភិបាលក៏​បាន​គិត​គូរ​បង្កើន​កញ្ចប់​អន្តរាគមន៍ ជាពិសេស​ផ្នែក​សង្គម និង​សេដ្ឋកិច្ច ដើម្បី​ជួយ​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​ពី​ការ​កើន​ឡើង​អតិផរណា និង​ការ​បង្កើន​ការ​វិនិយោគ​ក្នុង​ស្រុក ដើម្បី​លើក​កម្ពស់​​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ៕