ក្រសួងសុខាភិបាល បានចេញសារអប់រំ សម្រាប់ការការពារជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-nCoV)។ វិធីកាត់បន្ថយហានិភ័យនោះ មាន ៥ដូចខាងក្រោម៖
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លាងដៃជាមួយសាប៊ូ និងទឹកស្អាត ឬទឹកលាងដៃដែលមានអាល់កុលហ្សែល
ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក និងកណ្ដាស់ ដោយកន្សែង ក្រម៉ា ក្រដាស ឬដោយកែងដៃ
ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ និងក្អក ឬផ្ដាសាយ
ចម្អិនសាច់ និងស៊ុតឲ្យបានឆ្អិនល្អ
ជៀសវាងប៉ះពាល់ជាមួយសត្វព្រៃរស់ ឬកន្លែងចិញ្ចឹមសត្វដោយគ្មានពាក់សម្ភារៈការពារខ្លួន
សូមមើលសារទាំងស្រុងរបស់ក្រសួងសុខាភិបាល ខាងក្រោមនេះ៖














