អាជ្ញាធរចិនបានឲ្យដឹងនៅថ្ងៃអង្គារ ទី ខែ២៨ មករានេះ ថាចំនួនអ្នកស្លាប់ដោយសារការឆ្លងវីរុសវីរុសរលាកសួត Coronavirus បានកើនឡើងដល់ ១០៦ នាក់ខណៈដែលមានករណីថ្មីជិត ១៣០០ ត្រូវបានបញ្ជាក់។
គណៈកម្មការសុខាភិបាលនៅភាគកណ្តាលខេត្តហ៊ូប៉ីដែលជាចំណុចចាប់ផ្ដើមនៃការរាតត្បាតបាននិយាយថាមនុស្ស ២៤ នាក់ទៀតបានស្លាប់ដោយសារវីរុសនេះ ហើយមនុស្ស ១២៩១ នាក់បានឆ្លងជំងឺនេះដែលបង្កើនចំនួនករណីឆ្លងសរុបដល់ជាង ៤០០០ នាក់នៅទូទាំងប្រទេសចិន។
វីរុសដែលបានកើតដំបូងនៅក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ីរបស់ប្រទេសចិន មកទល់ពេលនេះត្រូវបានគេរកឃើញករណីឆ្លងនៅច្រើនជាង ១០ប្រទេសក្នុងនោះរាប់បញ្ចូលទាំងអ្នកជំងឺដែលត្រូវបានបញ្ជាក់ជាលើកដំបូងនៅប្រទេសអាល្លឺម៉ង់ កាណាដា និងស្រីលង្កា។
កាលពីសប្តាហ៍មុនប្រទេសចិនបានបិទការធ្វើដំណើរចេញចូលតំបន់ដែលរងផលប៉ះពាល់នៅក្នុងខេត្តហ៊ូប៉ីនៅក្នុងប្រតិបត្តិការផ្តាច់មុខដ៏ធំបំផុតមួយហើយកំពុងសាងសង់មន្ទីរពេទ្យថ្មីចំនួនពីរដើម្បីព្យាបាលអ្នកផ្ទុកវីរុស។ ប្រធានាធិបតីចិនលោកស៊ី ជីនពីងបានបង្កើតគណៈកម្មាធិការពិសេសមួយដើម្បីដោះស្រាយការផ្ទុះឡើងនៃជំងឺនេះ។
វីរុសនេះត្រូវបានគេជឿថាមានដើមកំណើតនៅចុងឆ្នាំមុននៅផ្សារវូហានដែលលក់សត្វព្រៃខុសច្បាប់។
តែគាត់ម្នាក់ ។ គាត់ចេញដំណេីរពីក្រុង វូហាន មកក្រុងព្រះសីហនុ ថ្ងៃទី ២៣ មករា ចេញរោគសញ្ញា ២៥ មករា (គ្រុនក្តៅ ហៀរសំបោរ)យកវត្ថុវិភាគ ២៦ មករា និង វិជ្ជមាន ២៧ មករា ដោយវិទ្យស្ថាន ប៉ាស្ទ័រ ស្ថានភាពជំងឺសញ្ញាផ្តាសាយធម្មតា ។
ខាងក្រោមនេះគឺតួលេខចុងក្រោយនៃចំនួនករណីឆ្លងនៅប្រទេសផ្សេងៗក្រៅពីចិន៖
– ប្រទេសថៃ៖ ៨
– ប្រទេសអូស្ត្រាលី៖ ៥
– ប្រទេសសិង្ហបុរី៖ ៥
– សហរដ្ឋអាមេរិក៖ ៥
– ប្រទេសជប៉ុន៖ ៤
– ប្រទេសម៉ាឡេស៊ី៖ ៤
– ប្រទេសកូរ៉េខាងត្បូង៖ ៤
– ប្រទេសបារាំង៖ ៣
– ប្រទេសកាណាដា៖ ២
– ប្រទេសវៀតណាម៖ ២
– ប្រទេសកម្ពុជា៖ ១
– ប្រទេសអាល្លឺម៉ង់៖ ១
– ប្រទេសស្រីលង្កា៖ ១
ប្រែសម្រួល៖ វ៉ាន់ថន
ប្រភព៖ កម្ពុជាថ្មី