ក្រុមហ៊ុន Huawei កំពុងសិក្សាលើការប្រើ​ប្រាស់ប្រព័ន្ធ​​បច្ចេក​វិទ្យាក្នុងវិស័យ​ដឹកជញ្ជូនកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២  បានចុះទស្សនកិច្ចសិក្សានៅទីស្នាក់ការ ក្រុមហ៊ុន Huawei Technologies (Cambodia) Co., LTD ស្ថិតនៅក្នុងអគារ Exchange Square ដើម្បីធ្វើការឈ្វេងយល់ពីបច្ចេក​​វិទ្យា​ថ្មីៗ និងផ្លាស់ប្តូរបទពិសោធន៍ការងារ ដើម្បីអភិវឌ្ឍន៍វិស័យដឹកជញ្ជូនកម្ពុជាឲ្យកាន់តែប្រសើរឡើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហ៊ាង សុទ្ធាយុត្តិ ដែលបានដឹកនាំទស្សនកិច្ចនេះ បានឲ្យដឹងថា ការជួបពិភាក្សា និងទស្សនកិច្ចនេះ មានគោលបំណង ដើម្បីធ្វើការឈ្វេងយល់ពីបច្ចេកវិទ្យាថ្មីៗ ផ្លាស់ប្តូរបទពិសោធន៍ ការងារផ្នែកបច្ចេកវិទ្យា ក្នុងវិស័យសាធារណការ និង​ដឹក​ជញ្ជូន និងពិនិត្យលទ្ធភាពធ្វើសហប្រតិបត្តិការ រវាងក្រសួង និងក្រុមហ៊ុន សំដៅជំរុញការផ្តល់សេវាសាធារណៈជូន​​ប្រជា​ពលរដ្ឋ និងការគ្រប់គ្រងការងារកាន់តែប្រសើរ តាមការចង្អុលបង្ហាញរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី  ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

គួរបញ្ជាក់ថា តាមរយៈសកម្មភាពចុះទស្សនកិច្ចសិក្សាខាងលើនេះ តំណាងក្រុមហ៊ុន Huawei Technologies ក៏បាន​បញ្ជូន​អ្នក​ជំនាញបច្ចេកទេសរបស់ខ្លួនចុះមកសិក្សាអំពីស្ថានភាព និងកត្តាកំពុងប្រឈមនានា ជុំវិញការប្រើប្រាស់​ប្រព័ន្ធ​បច្ចេក​វិទ្យា របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីជាធាតុចូលក្នុងការផ្តល់រៀបចំជាចំណោះស្រាយដោយប្រើប្រាស់​បច្ចេក​វិទ្យាថ្មីៗ​នៅក្នុងវិស័យដឹកជញ្ជូនរបស់កម្ពុជាផងដែរ៕ ដោយ៖ពិសី