ចំណាត់ថ្នាក់ទីក្រុងដែលគួរចង់រស់នៅជាងគេបំផុតលើពិភពលោក ឆ្នាំ២០២២ ត្រូវបានអង្គភាព Economist Intelligence Unit បញ្ចេញជាផ្លូវការហើយ ដែលក្នុងនោះឃើញថា តំបន់អឺរ៉ុបមានចំនួនច្រើនជាងគេ ក្នុងចំណោមកំពូលទីក្រុងល្អបំផុតទាំង១១។ ចង់ដឹងតើមានទីក្រុងណាខ្លះ សូមទស្សនាខាងក្រោមនេះ៖
១. ទីក្រុងវីយែន ៖ ប្រទេសអូទ្រីស

២. ទីក្រុង Copenhagen ៖ ប្រទេសដាណឺម៉ាក

៣. ទីក្រុង Zurich ៖ ប្រទេសស្វីស

៤. ទីក្រុង Calgary ៖ ប្រទេសកាណាដា

៥. ទីក្រុង Vancouver ៖ ប្រទេសកាណាដា

៦. ទីក្រុងហ្សឺណែវ ៖ ប្រទេសស្វីស

៧. ទីក្រុងហ្វ្រែងហ្វើត ៖ ប្រទេសអាល្លឺម៉ង់

៨. ទីក្រុងតូរ៉ុនតូ ៖ ប្រទេសកាណាដា

៩. ទីក្រុង Amsterdam ៖ ប្រទេសហូឡង់

១០. ទីក្រុងអូហ្សាកា ៖ ប្រទេសជប៉ុន និង ទីក្រុង Melbourne ៖ ប្រទេសអូស្ត្រាលី (លេខ១០ ស្ទួន)។

គួរបញ្ជាក់ថា Economist Intelligence Unit (EIU) ជាអង្គភាពមួយក្រោម The Economist ដែលបានធ្វើការចំណាត់ថ្នាក់លើទីក្រុងចំនួន១៧៣ នៅលើពិភពលោក។ ការផ្តល់ចំណាត់ថ្នាក់ខាងលើ គឺ EIU វាយតម្លៃលើកត្តាមួយចំនួនដូចជា ការថែទាំសុខភាព អត្រាឧក្រិដ្ឋកម្ម ស្ថិរភាពនយោបាយ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងលំហបៃតង ជាដើម៕
ប្រភព៖ CNN_Travel