ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ម្ចាស់សហគ្រាសគ្រឿងអលង្ការទាំងអស់ដើម្បីទៅចូលរួមពិព័រណ៍គ្រឿងអលង្ការលើកទី ៦៧នៅទីក្រុងបាងកកនៃប្រទេសថៃ។

តាមរយៈការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ប្រទេសថៃនឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មគ្រឿងអលង្ការ និងត្បូងមានតម្លៃ បាងកក លើកទី៦៧ “The 67th Bangkok Gems & Jewelry Fair” ចាប់ពីថ្ងៃទី ៧-១១ ខែកញ្ញា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ IMPACT ទីក្រុងបាងកក។
នេះជាព្រឹត្តិការណ៍ពាណិជ្ជកម្មលើវិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្រិតអន្តរជាតិដ៏ធំ និងធ្លាប់ទទួលបានជោគជ័យអស់រយៈពេល ៦៦លើក រួចមកហើយ ដោយមានអ្នកចូលរួមតាំងពិព័រណ៍ និងទស្សនាមកពីគ្រប់តំបន់ជុំវិញពិភពលោកបានមកចូលរួម។

ម្ចាស់សហគ្រាសគ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃ ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ ដើម្បីផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យគ្រឿងអលង្គារ និងត្បូងថ្មមានតម្លៃ។
ព័ត៌មានបន្ថែមសូមទាក់ទងមន្រ្តីសម្របសម្រួលកញ្ញា តុង រីត្តា នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម តាមរយៈអាសយដ្ឋាន ដីទ្បូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្សី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ តាមរយៈទូរស័ព្ទលេខ ០៨៧ ៧៥៥ ៥៥១ អ៊ីម៉ែល [email protected] ឲ្យបានយ៉ាងបំផុតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ជាកំណត់៕


