កំពង់ផែស្វយ័តក្រុងព្រះសីហនុ ហៅកាត់ថា “កសស” ជាសហគ្រាសសាធារណ: ដែលមានគុណភាពប្រតិបត្តិការ ប្រហាក់ប្រហែលនឹងកំពង់ផែនានាក្នុងតំបន់ ក៏ដូចជាសាកលលោក។ កំពង់ផែមួយនេះ មានចក្ខុវិស័យចង់ក្លាយជាមជ្ឍមណ្ឌលផ្គត់ផ្គង់ និងចែកចាយឈានមុខគេនៅកម្ពុជា និងមានបេសកកម្មធានាបំពេញតាមតម្រូវការរបស់អតិថិជន តាមរយ:ការបង្កើនគុណភាពសេវាកម្ម ប្រតិបត្តិការឆាប់រហ័ស និងតំលៃសមស្រប។

កសស ផ្តល់សេវាកម្មមានគុណភាពល្អ ឆាប់រហ័ស ទាន់ពេលវេលា តំលៃសមស្រប និងមានលក្ខណ:ប្រកួតប្រជែងជាមួយកំពង់ផែផ្សេងៗទៀតក្នុងតំបន់។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានសេវាកម្មសំខាន់ៗដូចខាងក្រោម៖
១ – សេវាកម្មនាវាចរ
២ – សេវាលើកដាក់ទំនិញ
៣ – សេវាស្តុកទំនិញ
៤ – សេវាដឹកជញ្ជូន
៥ – តំបន់សេដ្ឋកិច្ចពិសេស
៦ – សេវាភស្តុភារ មូលដ្ឋានផ្គត់ផ្គង់ការរុករកប្រេង ។ល។

គួរបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ បច្ចុប្បន្នដឹកនាំដោយ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក។ ក្រៅពីនោះ ក៏មានតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន, តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងក្រសួងពាណិជ្ជកម្ម, អភិបាលឯករាជ្យ, អភិបាលមិនប្រតិបត្តិតំណាងហ៊ុនិកឯកជន និងតំណាងនិយោជិត កសស ចំនួនម្នាក់ៗ ជាសមាជិកក្រុមប្រឹក្សាភិបាលផងដែរ៕

