អូន ដាវ ថៅកែស្រីវ័យក្មេង និងជាសហគ្រិនដ៏ស្រស់ស្អាត កំពុងមានភាពមមាញឹក និងរវល់ខ្លាំងលើអាជីវកម្មហាងនំ The Cake របស់ខ្លួន ដែលពេលខ្លះខិតខំធ្វើការទាំងថ្ងៃទាំងយប់ នៅតែមានអារម្មណ៍ថាមិនទាន់រួចរាល់ និងចង់ឱ្យមួយថ្ងៃ មានលើសពី ២៤ម៉ោង។
ម្ចាស់ហាងនំ The Cake រូបនេះ បានបង្ហោះសារលើហ្វេសប៊ុក នៅរសៀលថ្ងៃសុក្រនេះថា៖ “ធ្លាប់អត់? បុកធ្វើការទាំងយប់ទាំងថ្ងៃ បន់អោយ១ថ្ងៃលើសពី២៤ម៉ោង ហើយធ្វើៗ រហូតដល់ធ្វើហើយអស់ អត់អស់ចិត្ដ រសាប់រសល់ចេះតែគិតថាតិចអត់រួចរាល់ (Ready) នេះ តិចអត់រួចរាល់នោះ! របៀបថាពេលបុកធ្វើហ្នឹងអត់មានពេលដេកអត់មានពេលដើរហេ៎ ដល់ហើយដូចដេកលែងលក់ ដើរលែងកើតវិញមេច…អាហ្នឹងគេហៅ ញៀន ឬក៏ជក់? បងប្អូនថាមើល៎”។
យុវតីវ័យក្មេង ទើប២២ឆ្នាំ អូន ដាវ មានហាងនំខេកជាច្រើនកន្លែង ទាំងនៅរាជធានី និងខេត្ត។ ក្រៅពីម្ចាស់ហាង អូន ដាវ ក៏ជានាយិកាសាលាធ្វើនំមួយឈ្មោះថា “សាលានំ – Salanum” និងជាអ្នកនិពន្ធសៀវភៅធ្វើនំ “១រយនំ” ផងដែរ៕