«នៅម្នាក់ឯងមើលទឹកភ្លៀងហើយហូរទឹកភ្នែក» ជាពាក្យពេជន៍ឃ្លោងឃ្លារមួយ បង្កប់ក្នុងស្នាដៃចម្រៀងថ្មីរបស់លោក ខេម ដែលទើបនឹងបញ្ចេញជាផ្លូវការនាពេលថ្មីៗនេះ។ តាមរយៈស្នាដៃថ្មី ក្រោមចំណងជើងថា «មើលទឹកភ្លៀងហូរទឹកភ្នែក» បានធ្វើឲ្យអ្នកគាំទ្រដែលបានស្តាប់ហើយពេញចិត្តតែម្តង ជាពិសេសពេលកំពុងស្តាប់ គឺស្លុងអារម្មណ៍ចូលទៅតាមអត្ថន័យនៃបទចម្រៀងតែម្តង ត្បិតថាបទនេះរៀបរាប់ពីរឿងរ៉ាវស្នេហា លាយឡំនឹងខ្លឹមសារកំសត់ពីជីវិតស្នេហាមួយគូ។

ជាការកត់សម្គាល់ បទចម្រៀងបែបមនោសញ្ចេតនា «មើលទឹកភ្លៀងហូរទឹកភ្នែក» ដែលបកស្រាយនិងសម្តែងដោយលោក ខេម ត្រូវបានគេដឹងថា ជាស្នាដៃនិពន្ធថ្មីរបស់លោក សង្ឃឹម, លោក ឃ្លាំង កុម្ភៈ និងក្រុមការងារជាច្រើនរូបទៀត បានរួមដៃគ្នាផលិតបទនេះឡើង ដោយក្រៅពីអត្ថន័យស្នេហាជ្រាលជ្រៅហើយនោះ គឺមានការសម្តែងរបស់លោក ខេម និងតួស្រី យ៉ាងស៉ីសង្វាក់គ្នាផងដែរ អមដោយទេសភាពយ៉ាងស្រស់បំព្រង និងមានភ្លៀងធ្លាក់ ដែលត្រូវនឹងចំណងជើង និងអត្ថន័យចម្រៀងផងដែរ។

ទើបតែបញ្ចេញនៅដើមខែនេះ បទចម្រៀង «មើលទឹកភ្លៀងហូរទឹកភ្នែក» កំពុងតែពេញនិយមស្តាប់ពីបណ្តាយុវវ័យទូទៅ ជាពិសេសគឺត្រូវនឹងសាច់រឿងរបស់អ្នកមានស្នេហាមួយចំនួន និងបានបែកបាក់គ្នា និងមានការនឹកនាដល់គ្នា នៅពេលភ្លៀងធ្លាក់ ស្របពេលខែនេះជារដូវវស្សាផងនោះ។



ចង់ដឹងថា ចម្រៀងមួយបទនេះពីរោះ និងមានអត្ថន័យយ៉ាងណានោះ សូមរីករាយទស្សនានិងស្តាប់ដូចខាងក្រោម៖