ត្រឹម៥ខែ ឆ្នាំនេះ៖ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ ឈានដល់ជិត៤ពាន់លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ សម្រេចបាន ៣ ៨៤០លានដុល្លារអាមេរិក កើនឡើង១៤.៥ភាគរយ នៅរយៈពេល៥ខែឆ្នាំ២០២២។ នេះបើតាមរបាយការណ៍ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បានផ្សព្វផ្សាយកាលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមរបាយការណ៍ដដែលបានឲ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីរយៈពេល៥ខែ ឆ្នាំ២០២២ រវាងកម្ពុជា-ថៃ មានទឹកប្រាក់ ៣.៨៤ប៊ីលានដុល្លារអាមេរិក កើនឡើង១៤.៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ មានទឹកប្រាក់ ៣.៣៥ប៊ីលានដុល្លារ។

គួរបញ្ជាក់ដែរថា ប្រភេទទំនិញដែលកម្ពុជា បានលក់ទៅឲ្យប្រទេសថៃ ក្នុងនោះរួមមាន៖ ផលិតផលកសិកម្ម វត្ថុធាតុដើម ត្បូងថ្មមានតម្លៃ និងវាយនភណ្ឌ ខណៈថៃលក់មកឱ្យវិញនូវផលិតផលសម្រេចដូចជា ត្រី សាច់ ម្ហូបអាហារ និងភេសជ្ជៈ ជីសរីរាង្គ ស៊ីម៉ង់ គ្រឿងសំអាង គ្រឿងតុបតែងផ្ទះ ឧបករណ៍អេឡិចត្រូនិក រថយន្ត និងគ្រឿងបន្លាស់ សម្ភារៈការិយាល័យ និងបរិក្ខាសំណង់ជាដើម។

ដោយឡែក សម្រាប់ខែឧសភាឆ្នាំនេះ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ សម្រេចបានទឹកប្រាក់សរុប ៩២៣.២លានដុល្លារ កើនឡើង ២៤.៥ភាគរយ បើធៀបនឹងខែមេសាមានទឹកប្រាក់ ៧៤១.៥លានដុល្លារអាមេរិក។ ក្នុងនោះកម្ពុជានាំចេញទៅប្រទេសថៃ មានតម្លៃ៨៩.៨លានដុល្លារ ធ្លាក់ចុះ១.១៤ភាគរយ ធៀបនឹងខែមេសាមានតម្លៃ៩០.៨លានដុល្លារ ចំណែកការនាំចូលពីថៃមកកម្ពុជាមានតម្លៃ៨៣៣.៤លានដុល្លារ ធ្លាក់ចុះ២៨.១ភាគរយ ធៀបនឹងខែមេសា មានតម្លៃ៦៥០.៧លានដុល្លារ៕