ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានដាំដើមត្នោតពេជ្រជាច្រើនដើម ដើម្បីលម្អនៅសួនច្បារដេអិន (DN) ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី មុខក្រសួងការពារជាតិ ក្នុងខណ្ឌ ៧មករា កំពុងបង្អួតសម្រស់ទាក់ទាញភ្ញៀវទេសចរ ដែលជិះកាត់ផ្លូវនេះ។
លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា ការដាំដើមត្នោតពេជ្រនៅសួនច្បារDNនេះ គឺដើម្បីលើកសោភណភាព រាជធានីភ្នំពេញឱ្យកាន់តែមានភាពស្រស់បំព្រង និងទាក់ទាញភ្លៀវទេចរជាតិ និងអន្តរជាតិ ហើយសួនច្បារDNនេះ ក៏ជាកន្លែងសម្រាប់ឱ្យប្រជាពលរដ្ឋហាត់ប្រាណទាំងពេលព្រឹក និងពេលល្ងាចរាល់ថ្ងៃផងដែរ។
សូមបញ្ជាក់ថា អភិបាលរាជធានីភ្នំពេញ បានធ្វើការកែសម្រួលសួនច្បារសាធារណៈនានា និងមានបង្គន់សាធារណៈស្អាតៗដាក់ តាមសួនច្បារ ដែលជាទីកន្លែងសម្រាប់ឱ្យប្រជាពលរដ្ឋអង្គុយលំហែកាយ និងបានហាត់ ប្រាណ៕