អ្នកស្រី ម៉ីសន សុធារី ដែលប្រិយមិត្តបានដឹងហើយថា ជាអ្នកនិពន្ធនិងទីប្រឹក្សាផ្នែកព័ត៌មាន ដែលមានគំនិតទូលំទូលាយ មានចក្ខុវិស័យវែងឆ្ងាយ មានបទពិសោធច្រើនឆ្នាំក្នុងវិស័យព័ត៌មាន នឹងអញ្ជើញជាអធិបតីក្នុងកម្មវិធី យុវជននិងការបាក់ទឹកចិត្ត ដែលក្លឹបយុវជននិងអំណានរៀបចំឡើងក្នុងបំណងបើកចក្ខុយុវជនឱ្យភ្លឺឡើង ដើម្បីរៀបចំលម្អជីវិតឡើងវិញ។
បច្ចុប្បន្ននេះជំងឺបាក់ទឹកចិត្ត កំពុងតែពេញនិយមពីស្រទាប់យុវជនដែលឆាប់អន់ចិត្ត តូចចិត្ត មួរម៉ៅ ធ្វើអ្វីមួយមិនបានដូចចិត្ត និយាយជារួមគឺនៅខ្វះបទពិសោធជីវិត ដែលធ្វើឱ្យពួកគាត់ក្លាយទៅជាជំងឺបាក់ទឹកចិត្ត។
វេទិការនេះវាគ្មិននឹងលាតត្រដាងអត្ថន័យ ខ្លឹមសារនៃប្រធានបទ ពន្យល់អ្វីទៅជាការបាក់ទឹកចិត្ត ព្រមទាំងបង្ហាញផងដែរ ថាអ្វីទៅជារោគសញ្ញាបង្ហាញពីការបាក់ទឹកចិត្ត។
សូមបញ្ជាក់ផងដែរថា វេទិការនេះរៀបចំឡើងនៅថ្ងៃអាទិត្យ ៣កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២៕