ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម ង៉ូវ ប៊ុនរិទ្ធិ ជា «រដ្ឋលេខាធិការ» នៃក្រសួងព័ត៌មាន។ នេះបើតាមព្រះរាជក្រឹត្យ លេខ នស/រកត/០៧២២/៨១៤ ចុះថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២២។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមបញ្ជាក់ថា មុនទទួលបានតំណែងខាងលើ ឯកឧត្តម ង៉ូវ ប៊ុនរិទ្ធិ គឺជាអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកការងារត្រួតពិនិត្យ បច្ចេកទេសផ្នែកផ្សព្វផ្សាយ វិទ្យុ និងទូរទស្សន៍ ហើយលោកក៏ជាសមាជិកក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តបន្ទាយមានជ័យ និងតែងតែងចូលរួមឧបត្ថម្ភបរិច្ចាគសម្ភារៈ និងថវិកាផ្ទាល់ខ្លួនជាច្រើន ជួយការងារសង្គមផងដែរ៕

