ថ្មីៗនេះ លោក យឹម តាស្រង់ នាយកប្រតិបត្តិក្រុមហ៊ុន Eew9 បានប្រកាសលក់ដីក្បាលដំបូងរបស់ខ្លួន ចំនួនបីបួនកន្លែង ក្នុងតម្លៃពិសេសបំផុត ជាពិសេសពេលអតិថិជនទិញទៅហើយក្នុងរយៈពេល១ឆ្នាំ បើសិនជាមិនអាចចំណេញទេ នោះនឹងអាចលក់ដីនោះក្នុងតម្លៃដើមឱ្យលោកវិញបាន ហើយលោកនឹងជូនប្រាក់ចំណេញ ២០០០០ដុល្លារ ឱ្យថែមទៀតផង។
អ្វីដែលកាន់តែពិសេស និងបន្ថែមពីលើលក្ខខណ្ឌទទួលបានឱកាសចំណេញពីការវិនិយោគដីនេះ អ្នកទិញដីនេះមិនបាច់ប្រើលុយសុទ្ធក៏បាន ពោល គឺលោក យឹម តាស្រង់ នឹងសម្រួលការបង់ប្រាក់ជាដំណាក់កាលៗ ឬអាចបង់រំលស់ក៏បានដែរ។

អតីតអ្នកនិពន្ធ និងអ្នកគ្រប់គ្រងទូទៅផលិតកម្ម Galaxy Navatra រូបនេះ បានបញ្ជាក់ឱ្យដឹងថា លោកហ៊ានថា គឺហ៊ានធ្វើ ដោយចុះកិច្ចសន្យាមានមេធាវី។ ចំពោះដីរបស់លោក គឺមានទំហំ ៩៨៤៨ម៉ែត្រការ៉េ ហើយលោកលក់ក្នុងតម្លៃ ១៤ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ទីតាំងដីខាងលើ មានចម្ងាយពីស្ពានរង្វង់មូលចោមចៅត្រឹមតែ ៤០នាទីប៉ុណ្ណោះ ដែលស្ថិតនៅភូមិព្រៃខ្លា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងតាមលេខទូរស័ព្ទ ឬ Telegram៖ ០៦០ ៨២៨ ៨៨៨ ។
ចង់ដឹងលម្អិតបន្ថែមយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖